ព័ត៌មានជាតិ
ប្រជាពលរដ្ឋរាប់រយគ្រួសារ តវ៉ាបិទផ្លូវជាតិ ៣៣ ទាមទារដំណោះស្រាយដីហុយ
ប្រជាពលរដ្ឋរាប់រយគ្រួសារដែលមានលំនៅឋានរស់នៅអមសងខាងផ្លូវជាតិលេខ ៣៣ នៅភូមិភ្នំសាឡី-ភូមិអូរច្រនៀងនិងភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ នេះ បានប្រមូលផ្ដុំគ្នា យករនាំងបាំងរោងការមកដាក់បិទផ្លូវមិនឱ្យធ្វើចរាចរណ៍។

ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវជាតិលេខ ៣៣ បាននិយាយឱ្យដឹងថា ជាទូទៅពួកគាត់អត់ទ្រាំយូរខែមកហើយពីព្រោះ ដីហុយខ្លាំងពេកទើបពួកគាត់ទ្រាំលែងបានក៏នាំគ្នាទាញរបងចេញមកបិទផ្លូវតែម្ដងដើម្បីឱ្យម្ចាស់ក្រុមហ៊ុនស្ថាបនាផ្លូវចេញមកដោះស្រាយ។
បន្ទាប់ពីមានការបិទផ្លូវជាតិលេខ ៣៣ ចាប់ពីស្រុកកំពង់ត្រាចទៅដល់ព្រំទល់ខេត្តកែបគេឃើញលោកនាយករដ្ឋបាលសាលាស្រុកកំពង់ត្រាចបានរួមព្រមទាំង លោក ចាន់ ថា អភិបាលរងខេត្តកំពតក្នុងនោះក៏មានតំណាងឱ្យក្រុមហ៊ុនចិនមកចូលរួមធ្វើការសម្រួលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកកំពង់ត្រាចនៅឯសាលាឃុំកំពង់ត្រាចខាងលិចហើយបានយល់ព្រមតាមការចំណូមពររបស់ប្រជាពលរដ្ឋ។

លោក ចាន់ ថា អភិបាលរងខេត្តកំពតបានឱ្យខាងក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ៣៣ ឱ្យមានការបាញ់ទឹកស្រោចផ្លូវដែលកំពង់ស្ថាបនានេះឱ្យបានក្នុងមួយថ្ងៃ ៦ ដងក្នុងមួយថ្ងៃចៀសវាងមិនបាញ់ទឹកធ្វើឱ្យមានការផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋជាទូទៅដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៣៣នេះ។
ចំណែកឯខាងក្រុមហ៊ុនក៏បានយល់ព្រមតាមការសំណូមពររបស់លោក ចាន់ ថា អភិបាលរងខេត្តកំពតធ្វើយ៉ាងណាកុំឱ្យមានបញ្ហាកើតសារជាថ្មី៕




អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


