Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមិនហ៊ានប៉ះពាល់ខ្លោងទ្វារដំណាក់ហ្លួង ពេលចាប់ផ្ដើមពង្រីកផ្លូវ

បានផុស

នៅ

កន្លងមកនៅស្ទើរទូទាំងប្រទេសប្រជាពលរដ្ឋណាក៏បានឮបានដឹងនូវមហិទ្ធិឫទ្ធិ និងបារមីរបស់ខ្លោងទ្វារដំណាក់ហ្លួង ដែល​ជាខ្លោងទ្វាររបងរបស់ដំណាក់ស្ដេចតាំងពីសម័យយូរលង់ណាស់មកហើយ រហូតធ្វើឲ្យប្រជាពលរដ្ឋជាច្រើនធ្វើដំណើរមកពីទីជិតទីឆ្ងាយ អុជធូបបែរបន់សុំសេចក្តីសុខ និងសុំឱ្យមានលាភមានជ័យលើមុខរបររកស៊ីផងដែរ ដែលធ្វើឲ្យល្បីរន្ទឺខ្លាំងឡើងៗ ដោយសារតែបារមីដ៏ស័ក្តិសិទ្ធិរបស់ក្លោងទ្វារដែកចំណាស់មួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លោងទ្វារដំណាក់ហ្លួងនេះ ស្ថិតនៅជាប់នឹងរបងមន្ទីរពេទ្យ (ព.២) នៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលកាលពីប៉ុន្មានឆ្នាំមុន ផ្លូវនេះត្រូវបានកែប្រែទៅជាផ្លូវភ្លោះ កាលណោះ ទាំងអតីតប្រធានមន្ទីរសាធារណការគឺលោក ខាន់ ម៉ាណេ ក៏ដូចជាអតីតលោកអភិបាលខេត្ត ច័ន្ទ សុផល បានបញ្ជាទៅកម្លាំងដែលកំពុងស្ថាបនាផ្លូវឲ្យឆ្វៀលបញ្ចៀស មិនឱ្យប៉ះពាល់ដល់ក្លោងទ្វារនេះឡើយ ដោយសារតែគុណបារមី និងអបិយជំនឿទើបធ្វើឲ្យអ្នកផងទាំងឡាយកាន់តែមានជំនឿ និងធ្វើដំណើរមកបែរបន់ច្រើនឡើងៗ បើទោះបីជាបច្ចុប្បន្នមានការថយចុះក៏ដោយ។

ថ្មីៗនេះបន្ទាប់ពីផ្លូវមួយខ្សែនេះបានប្រែក្លាយទៅជាផ្លូវភ្លោះរួចមកក៏មន្ទីរសាធារណៈការខេត្តបានចាប់ផ្ដើមធ្វើការពង្រីកទាំងសងខាងដោយចាក់បេតុងនឹងធ្វើរេហ្គាប្រព័ន្ធលូថយទៅខាងក្រោយនៃខ្លោងទ្វារនេះថែមទៀត ដូច្នេះបើយើងក្រឡេកមើល​ពីចម្ងាយគឺផ្ទាំងខ្លោងទ្វារដំណាក់ហ្លួង ស្ថិតនៅចំកណ្ដាលទ្រូងផ្លូវតែម្ដង ដោយគេមិនដឹងថា តើក្រុមការងារត្រូវវាយខ្លោងទ្វារនេះចោល ឬលើកទៅដាក់កន្លែងផ្សេង ឬក៏ត្រូវរក្សាទុកនៅក្នុងសភាពដើមដដែល។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់ថា បើទោះបីជាផ្លូវភ្លោះត្រង់ចំណុចខាងលើត្រូវបានកែប្រែ និងពង្រីកឲ្យធំទូលាយយ៉ាងណាក៏ដោយ ក៏យើងនៅតែរក្សាទុកខ្លោងទ្វារបុរាណរបស់ព្រះមហាក្សត្រដ៏មានមហិទ្ធិឫទ្ធិល្បីរន្ទឺសុះសាយនេះឲ្យនៅគង់វង្សដដែលគឺយើងមិនប៉ះពាល់ដាច់ខាត ដោយគ្រាន់តែធ្វើយ៉ាងណាឲ្យក្រុមវិស្វករកែច្នៃផ្លូវត្រង់ចំណុចនេះ ដើម្បីបញ្ចៀសករណីគ្រោះថ្នាក់ចរាចរណ៍ណាមួយជាយថាហេតុ ប្រការដែលយើងមិនអាចរុះរើខ្លោងទ្វារនេះចេញបានដោយសារតែកន្លងមកទ្វារនេះធ្លាប់មានបារមីដ៏ខ្លាំងពូកែតាំងពីយូរលង់ណាស់មកហើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២៣ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤៩ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម