ព័ត៌មានជាតិ
ពោតល័ក្ខណ៍ប្រចាំភូមិសាមឃួយ ស្រុកសេសាន នឹងដាក់បញ្ចូលជាភូមិមួយផលិតផលមួយ
ពោតលក្ខ័ណ៍ប្រចាំភូមិសាមឃួយត្រូវបានអាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង ចាត់ទុកថា កសិករដាំពោតព៌ណស្វាយ (ហៅថាពោតល័ក្ខណ៍) ទៅតាមបច្ចេកទេសកសិកម្មទទួលផលបានល្អ ពិតជាធ្វើឱ្យសម្រេចគោលដៅថ្មីមួយទៀត សម្រាប់គណៈកម្មការថ្នាក់ស្រុក ដាក់បញ្ចូលទៅក្នុងផែនការបង្កើត ធ្វើជាភូមិមួយមានផលិតផលមួយប្រចាំភូមិ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា៖ ដំណាំកសិកម្មមួយប្រភេទនេះ ពិតជាមានសក្តានុពលទាក់ទាញទីផ្សារ និងមានកេរ្តិ៍ឈ្មោះល្អ ដែលកើតចេញពីការឧស្សាហ៍ព្យាយាម និងភាពច្នៃប្រឌិត ហើយបានធ្វើជាគំរូមួយ សម្រាប់បង្ហាញទៅដល់កសិករផ្សេងៗទៀតឱ្យនាំគ្នាប្រឹងប្រែងរួមគ្នាដាំដុះយកផលពីវិស័យកសិកម្ម។
លោកបញ្ជាក់ថា៖ គុណប្រយោជន៍នេះសូមឱ្យប្រជាកសិករយើង ដែលមានដីនៅជិតប្រភពទឹកសូមកែប្រែស្ថានភាពដីទំនេរមកដាំបន្លែ ឬពោតព្រោះវាផ្តល់ប្រាក់ចំណូលសម្រាប់ជួយលើកស្ទួយជីវភាពរស់នៅ លោកក៏សំណូមពរឱ្យកសិករផ្សេងទៀតមករៀនសូត្រពីកន្លែងប្អូនស្រី និងអ្នកមីងដែលគាត់ដាំពោតនេះ ដើម្បីចែករំលែកបទពិសោធន៍គ្នា និងដាំបណ្ដាក់គ្នា ដើម្បីឱ្យប្រជាពលរដ្ឋ ឬភ្ញៀវទេសចរដែលឆ្លងកាត់ទិញបានគ្រប់រដូវកាល ទី២ទៀតសូមប្រយ័ត្នប្រយ៉ែងក្នុងការប្រើប្រាស់ជី សូមឱ្យប្រើជីកំប៉ុស ជីធម្មជាតិឬ ជីលាមកសត្វ ដើម្បីកែច្នៃរបស់របរទាំងអស់នោះ យើងដាំដុះបានជាពោតមានរសជាតិឆ្ងាញ់ មិនប៉ះពាល់សុខភាព។

កញ្ញា វាសនា វីឡា កំពុងប្រមូលផលពោត នៅភូមិសាមឃួយ ឃុំសាមឃួយបានទទួលស្គាល់ថា៖ ពោតល័ក្ខណ៍ពិតជាមានភាពទាក់ទាញអតិថិជនឱ្យចង់ទិញ ព្រោះវាមានព៌ណសម្បុរល្អរសជាតិក៏ឆ្ងាញ់មិនចាញ់ពោតផ្សេងៗទៀតនោះទេ។
កញ្ញាបន្តថា៖ បច្ចុប្បន្នពោតមួយប្រភេទនេះប្រជាពលរដ្ឋក៏ដូចភ្ញៀវទេចរចូលចិត្តបរិភោគ ព្រោះមានការបញ្ជាទិញច្រើន ក្នុងមួយថ្ងៃលក់បានចាប់ពី២រយទៅ៣រយផ្លែ ហើយការដាំនេះមានរយៈពេលពីរខែ ១០ ថ្ងៃ អ្នកភូមិ និងអ្នកខេត្តគាត់ចូលចិត្តហូប ហើយស្នើឲ្យដាំឲ្យច្រើន និងបង្កើនការដាំដុះបន្ថែម ដើម្បីបានផលច្រើនព្រោះយើងដាំលក់ បេះមួយថ្ងៃ ២០០ ទៅ ៣០០ផ្លែ ហើយលក់ក្នុងមួយផ្លែមួយ ១.០០០ រៀល អត់ទាន់ស្ងោរ ក៏តម្លៃ ១.០០០ ដូចគ្នា គេថាតម្លៃហ្នឹងអាចទទួលយកបាន។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានគាំទ្រដល់ការអនុវត្តជាក់ស្តែងនេះ ព្រោះកសិករយើងមានចំណេះដឹងល្អ ហើយអាចចែករំលែកបទពិសោធន៍ទៅគ្រួសារផ្សេងទៀតបាន ដើម្បីរួមគ្នាដាំដុះដំណាំគ្រប់ប្រភេទ សម្រាប់លក់ដូរនៅតាមមូលដ្ឋានបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ។
សូមបញ្ជាក់ថា៖ ដំណាំពោតបច្ចុប្បន្នកសិករនៅចំណុចខេក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ប្រមាណជាង៣០គ្រួសារកំពុងដាំពោតស វិលជុំទទួលបានលទ្ធផលល្អជាងគេ ហើយកសិករនៅឃុំសាមឃួយបានដាំពោតពណ៌ស្វាយ ហៅពោតល័ក្ខណ៍មានរយៈពេល២ឆ្នាំមកហើយ ដើម្បីប្រកួតប្រជែងទីផ្សារ និងធ្វើឱ្យសម្រេចផែនការរបស់គណៈកម្មាធិការថ្នាក់ខេត្តឈានទៅបង្កើតភូមិមួយផលិតផលមួយ៕




អត្ថបទ៖ ងិនលីម

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង