កីឡា
លោក Munoz ស្នើសុំពេលវេលាសមរម្យដើម្បីត្រៀមខ្លួនវគ្គផ្តាច់ព្រ័ត្រ AFC Challenge League
រដូវកាល២០២៤-២៥ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងអាចត្រូវបានចាត់ទុកជាក្រុមដែលរវល់ខ្លាំងបំផុតតាំងពីដើមរដូវកាលរហូតដល់ចុងរដូវកាលនៅក្នុងប្រវត្តិក្លិបបាល់ទាត់កម្ពុជាទាំងក្នុងពានរង្វាន់ជាតិ និងអន្តរជាតិ។

កាលពីដើមរដូវកាល ព្រះខ័នរាជស្វាយរៀង បានប្រកួតក្នុងពានរង្វាន់៤ផ្សេងគ្នាគឺ ខេមបូឌានព្រីមៀរលីគ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ពានរង្វាន់ក្លិបអាស៊ាន (ASEAN Club Championship) និងពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ (AFC Challenge League)។ រហូតដល់ចុងរដូវកាលនេះ ក្លិបតំណាងកម្ពុជាមួយនេះបានរបូតតែពានរង្វាន់មួយប៉ុណ្ណោះគឺ ASEAN Club Championship ខណៈកំពុងសម្លឹងឆ្ពោះទៅរកការឈ្នះជើងឯក៣ផ្សេងគ្នាក្នុងមួយរដូវកាល។
ពានរង្វាន់៣ដែលនៅសល់គឺសុទ្ធតែឈានដល់វគ្គសំខាន់។ ការប្រកួតលីគនៅសល់៥ប្រកួតទៀត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងពានរង្វាន់ AFC Challenge League ឈានដល់វគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ពេលវេលាប្រកួតពានរង្វាន់ទាំងនេះសុទ្ធតែមមាញឹកខ្លាំងមែនទែន។ លោក Pep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ថា លោកសង្ឃឹមគណៈកម្មការរៀបចំការប្រកួតនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាយោគយល់ និងផ្តល់ពេលវេលាសមរម្យសម្រាប់ត្រៀមខ្លួនប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ជាមួយក្រុម FK Arkadag នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។
លោកបានលើកឡើងថា ៖«ដោយសារយើងទើបតែដឹងមានការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី១០ ខែឧសភា ពីព្រោះប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចប់កាលពីថ្ងៃព្រហស្បតិ៍ទើបយើងដឹងថា យើងឡើងវគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រគឺជាការប្រកួតដ៏សំខាន់ សង្ឃឹមថា ក្រុមផ្សេង និង CPL យោគយល់ និងលើកការប្រកួត។ យើងចង់មានពេលវេលាសមរម្យក្នុងការត្រៀមខ្លួន ដូច្នេះសង្ឃឹមថា ពួកគាត់លើកការប្រកួតសម្រាប់យើង»។

លោកបន្តថា ៖«បើនិយាយកាលវិភាគដែលយើងរវល់គឺយើងធ្លាប់ឆ្លងកាត់កន្លងមក។ ជាពិសេសកាលពីខែមករា យើងមាន៨ទៅ៩ប្រកួត ហើយឥឡូវនេះ ចុងរដូវកាលគឺជាពេលវេលាដ៏មានសារសំខាន់សម្រាប់ពួកយើង។ កីឡាករមានអារម្មណ៍រំភើបក្នុងរដូវកាលនេះដូចគ្នា»។
កម្មវិធីប្រកួតដែលនៅសល់
- ប៉ះ បឹងកេត ថ្ងៃទី២០ មេសា ក្នុងលីគ
- ប៉ះ បឹងកេត ថ្ងៃទី២៣ មេសា ពានសម្តេចតេជោ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១
- ប៉ះ អង្គរថាយហ្គឺរ ថ្ងៃទី២៧ មេសា ក្នុងលីគ
- ប៉ះ វិសាខា ថ្ងៃទី៣ ឧសភា ក្នុងលីគ
- ប៉ះ បឹងកេត ថ្ងៃទី៧ ឧសភា ពានសម្តេចតេជោ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២
- ប៉ះ ណាហ្គាវើលដ៍ ថ្ងៃទី១០ ឧសភា ក្នុងលីគ
- ប៉ះ FK Arkadag ថ្ងៃទី១០ ខែឧសភា វគ្គផ្តាច់ព្រ័ត្រ AFC Challenge League
- ប៉ះ ភ្នំពេញក្រោន ថ្ងៃទី១៨ ឧសភា ក្នុងលីគ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


