ព័ត៌មានអន្ដរជាតិ
ខេត្តថៃចំនួន៣ ត្រូវព្យុះខែប្រាំងដ៏ខ្លាំងវាយប្រហារ បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ
ខេត្តថៃចំនួន៣ គឺ Suphan Buri, Chiang Rai និង Chiang Mai ត្រូវព្យុះខែប្រាំងវាយប្រហារយ៉ាងចាស់ដៃ ដោយបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ កាលពីថ្ងៃសុក្រទី១៨ខែមេសាឆ្នាំ២០២៥។

នៅខេត្តភាគកណ្តាលគឺ Suphan Buri មានសេចក្តីរាយការណ៍ថា ផ្ទះរាប់ពាន់ខ្នងត្រូវរងការខូចខាត។ មិនត្រឹមប៉ុណ្ណឹង ព្យុះដ៏សាហាវនេះ ក៏កម្ទេចកសិដ្ឋានចិញ្ចឹមមាន់មួយចំនួន និងបោកផ្តួលបង្គោលភ្លើងរាប់រយដើមផងដែរ ធ្វើឲ្យប្រជាជនគ្មានអគ្គិសនីប្រើប្រាស់។

ចំណែកនៅខេត្តភាគខាងជើង Chiang Rai និង Chiang Mai ឯណោះវិញ ព្យុះនេះក៏បង្កការវាយប្រហារយ៉ាងដំណំផងដែរ ជាពិសេសក្នុងស្រុក Mae Suai នៃខេត្ត Chiang Rai ដោយនៅទីនោះ កម្លាំងដ៏ខ្យល់ខ្លាំង បានបោកបំប៉ើងដំបូលផ្ទះអ្នកស្រុក បំបាក់ដើមឈើនិងផ្តួលរំលំបង្គោលភ្លើង កាត់ផ្តាច់អគ្គិសនីដល់ពលរដ្ឋរាប់ពាន់នាក់។

រីឯនៅខេត្ត Chiang Mai, ព្យុះបានបោកបំបាក់ដើមឈើ សង្កត់រថយន្ត១១គ្រឿង និងម៉ូតូ៣គ្រឿង ព្រមទាំងបណ្តាលឲ្យមនុស្ស៣នាក់រងរបួសស្រាល។

យ៉ាងណាក្តី ជាសំណាងល្អដែរ! គ្មានសេចក្តីរាយការណ៍អំពីមនុស្សបាត់បង់ជីវិត ដោយសារគ្រោះធម្មជាតិនេះឡើយ នៅក្នុងខេត្តទាំង៣៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


