ព័ត៌មានអន្ដរជាតិ
វៀតណាម បិទរោងចក្រផលិតសណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុពុល អាចឲ្យមនុស្សស្លាប់
នាយកដ្ឋាននគរបាលសេដ្ឋកិច្ចនៃនាយកដ្ឋានប៉ូលិសខេត្ត Nghe An នៃប្រទេសវៀតណាម ទើបតែកាត់ទោស និងឃុំខ្លួនមនុស្ស ៤នាក់ ពីបទរំលោភលើបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ បន្ទាប់ពីរកឃើញថា ជនសង្ស័យដែលជាមុខសញ្ញាបានផលិត និងលក់សណ្តែកបណ្តុះបានចំនួន ៣,៥០០តោន ដោយប្រើទឹកចំរាញ់ចេញពីស្ករគ្រាប់ដើម្បីត្រាំ និងស្រោចលើសណ្តែកបណ្តុះ។

អ្នកដែលត្រូវបានចាប់ខ្លួនរួមមានៈ Luu Manh Huong, Luu Van Trung, អ្នកទាំងពីរមានទីលំនៅឃុំ Truc Hung ស្រុក Truc Ninh ខេត្ត Nam Dinh) ព្រមទាំង Tran Khac Duy និង Nguyen Van Huong អ្នកទាំងពីររស់នៅតំបន់ Vinh Tan នៃទីក្រុង Vinh ខេត្ត Nghe An) និងជាជាម្ចាស់រោងចក្រចំនួន ៤ ដែលផលិតសណ្តែកបណ្តុះជាង ៣.៥០០ តោន ត្រាំដោយសារធាតុពុល។
នៅទីតាំងផលិត អាជ្ញាធរបានរឹបអូសសណ្តែកបណ្តុះបានជិត ២០០០ ពាងជាច្រើនប្រភេទ ដែលមានទម្ងន់សរុបប្រហែល ២៥ តោន និងទឹកដែលលាយសារធាតុគីមីជួយជំរុញការលូតលាស់ និងការអភិវឌ្ឍន៍របស់រុក្ខជាតិចំនួន២៥ លីត្រ (6-Benzylaminopurine (6-BAP) និងទឹកដែលលាយរួចស្រេចចំនួន១៥០ សម្រាប់បម្រើដល់ការផលិតពន្លកសណ្តែក រួមជាមួយនឹងវត្ថុតាងពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

យោងតាមអាជ្ញាធរ សារធាតុគីមី 6-Benzylaminopurine ដែលមនុស្សប្រើសម្រាប់ស្រោចទឹកសណ្តែកក្នុងអំឡុងពេលដំណើរការផលិត គឺជាសារធាតុហាមឃាត់។ នៅពេលដែលប៉ះពាល់ ការប្រើប្រាស់មានផលប៉ះពាល់ធ្ងន់ធ្ងរជាច្រើនដល់សុខភាព ករណីធ្ងន់ធ្ងរអាចនាំឲ្យកើតជំងឺស្ទះសួត ឬអាចឈានដល់ស្លាប់។ ទាំងនេះគឺនេះជាសារធាតុជំរុញការលូតលាស់កោសិកា ប្រសិនបើមនុស្សប៉ះពាល់ ឬទទួលទាន វានឹងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
មិនតែប៉ុណ្ណោះ ប៉ូលិសថែមទាំងបញ្ចាក់ទៀតថា សារធាតុនេះជួយឲ្យសណ្ដែកបណ្ដុះកាន់តែធំធាត់ មានឫសខ្លី និងស្អាតជាងមុន ធ្វើឲ្យងាយស្រួលលក់ និងចំណេញកាន់តែច្រើន។ ចាប់ពីឆ្នាំ ២០២៤ រហូតដល់ពេលចាប់ខ្លួន មុខសញ្ញាបានផលិត និងលក់សណ្តែកបណ្តុះបានចំនួន ៣,៥០០តោននៅលើទីផ្សារ ដោយប្រើទឹកដែលចំរាញ់ចេញពីស្ករគ្រាប់ ដើម្បីត្រាំ និងស្រោចលើសណ្តែកបណ្តុះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ព្រមានពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះថ្នាំញៀន «Labubu» ក្រោយមនុស្សស្លាប់២នាក់
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


