ព័ត៌មានជាតិ
គណៈកម្មការចម្រុះកិច្ចការព្រំដែន កម្ពុជា-ឡាវ ជួបពិភាក្សាស្តីពីការងារបោះបង្គោល
អភិបាលខេត្តស្ទឹងត្រែងលោក សរ សុពុត្រា បានទទួលជំនួបពិភាក្សាការងារជាមួយគណៈកម្មការចម្រុះកិច្ចការព្រំដែន កម្ពុជា-ឡាវ – ឡាវ-កម្ពុជា កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារបោះបង្គោលព្រំដែនប្រទេសទាំងពីរ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅសាលាខេត្តស្ទឹងត្រែង។

ក្នុងជំនួបនោះ លោក សរ សុពុត្រា បានវាយតំលៃខ្ពស់ចំពោះបេសកកម្មរបស់ គណៈកម្មការចម្រុះកិច្ចការព្រំដែននៃភាគីទាំងសងខាង ដែលបានប្រឹងប្រែងដោយឈរលើគោលការណ៍ស្មើភាពគ្នា សម្រាប់ប្រជាជាតិទាំងពីរ។ លោកបានសង្កត់ធ្ងន់ថា៖«បេសកកម្មនេះ គឺជាបេសកកម្មសន្តិភាព ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា ដែលយើងចង់កសាងសន្តិភាពសំរាប់ជាតិទាំងសងខាង គឺឱកាសឱ្យប្រជាជនរស់នៅសុខដុមរមនា»។
លោកបានកត់សម្គាល់ថា ការផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិបាននាំទៅរកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រ ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរខិតខំកសាងទំនុកចិត្ត ការយោគយល់គ្នា និងបង្កើនភាពស្និទ្ធស្នាលគ្នាទៅវិញទៅមក។

ការគាំទ្រ រវាងកម្ពុជា ឡាវ តែងតែទន្ទឹមគ្នា ហើយដើរស្របគ្នា ដើម្បីផលប្រយោជន៍របស់ប្រជាជន ។ តាមរយៈអនុស្សាវរីយ៍ និងមនោសញ្ចេតនានៃថ្នាក់ដឹកនាំទាំងពីរប្រទេស គឺជាជំនួយស្មារតីសំរាប់កិច្ចពិភាក្សា របស់គណៈកម្មការចម្រុះនៃប្រទេសទាំងពីរ ហើយយើងនិងទទួលបានលទ្ធផលល្អ ជាពិសេសគឺបានកសាងនូវភាពរឹងមាំ ដែលប្រទេសទាំងពីរមានបង្គោលព្រំដែនដ៏ជាក់លាក់ ដោយមិនអាចឱ្យប្រទេសណាមួយវាយតម្លៃអំពីការដឹកនាំរបស់ប្រទេសទាំងពីរឡើយ។ នេះបើតាមលោក សរ សុពុត្រា។

បើតាមលោកអភិបាលខេត្ត ការខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែន កម្ពុជា-ឡាវ – ឡាវ-កម្ពុជា គឺជាការខិតខំបំពេញនាំមកនូវបុព្វហេតុជាតិ ភាពរឹងមាំសម្រាប់ព្រំដែនមានការបែងចែកយ៉ាងជាក់លាក់ ហើយរួមគ្នាដើម្បីនាំមកនូវសន្តិភាពជូនប្រជាជនយើងទាំងអស់គ្នា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


