សន្តិសុខសង្គម
ជនសង្ស័យម្នាក់ឆក់ខ្សែក រត់ទ្បើងម៉ូតូ ត្រូវអ្នកលក់ក្របួចជាប់
កណ្តាល ៖ ជនសង្ស័យម្នាក់បន្លំធ្វើជាអ្នកមកទិញខ្សែកខ្សែដៃគ្រឿងអលង្ការរួចបានឆក់យករត់ឡើងលើម៉ូតូ តែត្រូវជាអ្នកលក់ក្របួចជាប់ ហើយស្វាគមន៍មួយដៃមួយជើងប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ស្ថិតក្នុងចំណុចភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

បើយោងតាមប្រភពព័ត៌មានពី ជនរងគ្រោះឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកហាងលក់ដូរគ្រឿងអលង្ការ មាស និង ផ្លាកទីន ដូចសព្វថ្ងៃ លុះដល់វេលាម៉ោង ១១ និង ២០ នាទី ព្រឹកថ្ងៃដដែល ពេលឃើញជនរងគ្រោះកំពុងតែអង្គុយលក់តែម្នាក់ឯង ភ្លាមនោះក៏បានឃើញជនសង្ស័យបានជិះម៉ូតូមួយគ្រឿងខាងលើ មកឈប់នៅចំណុចខាងមុខហាង រួចក៏បានដើរចូលមកនិយាយថា “ខ្ញុំចង់ទិញខ្សែក” ហើយក៏ជនរងគ្រោះបានយកខ្សែកចំនួន០១ខ្សែ ដើម្បីឱ្យជនសង្ស័យមើល រួចមកជនសង្ស័យ ថាមិនទាន់ពេញចិត្តទេ ក៏បានសុំជនរងគ្រោះមើលខ្សែកមួយខ្សែទៀត និង ខ្សែដៃ ពេលនោះជនរងគ្រោះក៏បានយកមកឱ្យមើល ស្រាប់តែជនសង្ស័យ បានយកខ្សែកចំនួន០២ខ្សែ រួមជាមួយខ្សែដៃផ្លាកទីនចំនួន០១ខ្សែ ដាក់ចូលក្នុងហោប៉ៅខោ រួចរត់ឡើងជិះម៉ូតូដើម្បីរត់គេចខ្លួន ។
ភ្លាមៗនោះជនរងគ្រោះ ឃើញបែបនេះ ក៏បានស្ទុះចេញពីក្នុងតូបលក់គ្រឿងអលង្ការ រត់តាមពីក្រោយ រួចបានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យ រួចក៏បានយកដៃកាច់បិទសោម៉ូតូជនសង្ស័យ ពេលនោះម៉ូតូរបស់ជនសង្ស័យបានដួល បន្ទាប់មកជនសង្ស័យបានស្ទុះមកវាយ ជនរងគ្រោះដើម្បីដណ្ដើមកូនសោម៉ូតូវិញ ប៉ុន្តែស្របពេលដែលឃើញបែបនេះ ក៏ បងប្អូនប្រជាពលរដ្ឋបាននាំគ្នាចេញមកជួយចាប់ជនសង្ស័យ និង ស្វាគមន៍យ៉ាងចាស់ដៃតែម្តង ទើបប្រញាប់ប្រញាល់រាយការណ៍ជូនកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋត្រពាំងវែង សហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកកណ្ដាលស្ទឹង ធ្វើការចាប់ឃាត់ខ្លួនបញ្ជូលមកធ្វើការសួរនាំ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា សង្ស័យមានឈ្មោះ ស៊ុន លីប៉េង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប៉ី ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានមុខរបរ (មិនពិតប្រាកដ) ។ ចំណែកជនរងគ្រោះមានឈ្មោះ រស់ សុធា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំ ត្រពាំងវែង ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មានមុខរបរ (លក់ដូរគ្រឿងអលង្ការ មាស និង ផ្លាកទីន) ។
ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចខ្សែក ខ្សែដៃពិតប្រាកដមែន ដោយសារខ្លួនជំពាក់លុយមិត្តភ័ក្ដិរបស់ខ្លួនចំនួន មួយលានរៀល។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីផ្លូវច្បាប់៕
អត្ថបទ ៖ ម៉េង

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


