ព័ត៌មានជាតិ
ដំណឹងល្អវ៉ាក់សាំង AstraZeneca នឹងមកដល់កម្ពុជានៅខែក្រោយ
តាមការគ្រោងទុក កម្ពុជានឹងទទួលបានវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ដែលផលិតនៅប្រទេសឥណ្ឌា ជាង១លានដូស (១,២៩៦,០០០) តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ក្នុងឆ្នាំ ២០២១ ចាប់ពីខែមីនាក្រោយនេះ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាការពារពីជំងឺកូវីដ១៩។
លោក ស្រី ឱ វណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា តាមផែនការរបស់មជ្ឈមណ្ឌលកូវ៉ាក់របស់អង្គការសុខភាពពិភពលោកក្នុងចំណោមវ៉ាក់សាំង ១,២៩៦,០០០ដូស នោះនៅត្រីមាសទី១ដែលកំឡុងមីនាឬខែមេសានេះនឹងអាចផ្តល់ជួនកម្ពុជានៅត្រីមាសទី១ប្រមាណជាង ៤ សែនដូស (៤៥៣៦,០០)ទៅ៥ សែនដូស(៥១៨៤០០) និងនៅត្រីមានទី២អាចខែខែកក្ដាទៅខែសីហាផ្តល់ ៧៧៧,៦០០ដូស ទៅ៨៤២,៤០០ ដូសប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ សម្រាប់ឆ្នាំ ២០២១។

លោកស្រីបានបន្តថាដោយឡែកសម្រាប់វ៉ាក់សាំងមួយប្រភេទទៀតរបស់ចិនដែលមានឈ្មោះថាស៊ីណូវ៉ាក់កម្ពុជាកំពុងពិចារណាថាតើយើងគ្រោងនឹងទិញបន្ថែមទៀតចំនួនប៉ុន្មានក្នុងការចាក់ឲ្យប្រជាពលរដ្ឋយើងខណៈក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងសុខាភិបាលព្រមទាំងភាគីពាក់ព័ន្ធកំពុងប្រជុំពិភាក្សាលើបញ្ហាវ៉ាក់សាំងនេះហើយព្រោះថាការទិញវ៉ាក់សាំងនេះគឺត្រូវរៀបចំផែនការមួយឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យមានការប៉ពាល់ដល់ដំណើរការចាក់វ៉ាក់សាំង។
លោកស្រីបានបន្ថែមថានៅក្នុងការចាក់ជាលើកដំបូងនេះក្រសួងចាក់តែទៅលើមនុស្សចំនួនតែ១៤៩៥០០នាក់ប៉ុណ្ណោះក្នុងចំណោមវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន៣០ម៉ឺនដូស។ចំណែកនៅសល់សម្រាប់ចាក់ជាលើកទី២ដល់អ្នកដែលចាក់លើកទី១រួចហើយ។

លោកស្រីបានបញ្ចាក់ថាបន្ទាប់ពិចាក់វ៉ាក់សាំងនេះទៅក្រសួងនឹងបន្តចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដែលមជ្ឈមណ្ឌលកូវ៉ាក់ផ្តល់មកនៅខែមីនាឬខែមេសាខាងមុខនេះជួនដល់ប្រជាពលរដ្ឋមួយចំនួនទៀតពិសេសគ្រូបង្រៀននិងប្រជាពលរដ្ឋមួយចំនួនទៀត។
គួរបញ្ជាក់ថាកម្ពុជាទើបទទួលបានវ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមពីចិនចំនួន៦០ម៉ឺនដូសក្នុងចំណោម១លានដូសដែលភាគីចិនសន្យាលផ្តល់ឲ្យក្នុងនោះមាន៣០ម៉ឺនដូសប្រគល់ជួនក្រសួងសុខាភិបាលនិង៣០ម៉ឺនដូសទៀតប្រគល់ជួបក្រសួងការពារជាតិ៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


