ព័ត៌មានជាតិ
រសៀលថ្ងៃទី១៩ មីនានេះ សម្ដេចធិបតី នឹងអញ្ជើញ បិទសន្និបាតសុខាភិបាល លើកទី៤៣
នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសុខាភិបាល នាពេលនេះ គឺជាសន្និបាតសុខាភិបាល លើកទី៤៣ ក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃសមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៣ ដើម្បីបន្តពង្រឹងវិស័យសុខាភិបាល ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ឱ្យកាន់តែមានភាពធន់ និងរឹងមាំ សំដៅរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន»។

សន្និបាតសុខាភិបាល លើកទី៤៣ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៨ ខែមីនា ជាពិធីបើកក្រោមអធិបតីរបស់លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានវត្តមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងវត្តមានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូសុខាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល។ អង្គសន្និបាត នឹងផ្ដោតការពិភាក្សាលើប្រធានបទមួយចំនួន ជាអាទិ៍៖ ១) និន្នាការសុខភាព និងសមិទ្ធកម្មប្រព័ន្ធសុខាភិបាល ឆ្នាំ ២០២៣ ២) តម្រូវការផ្នែកសុខភាពជាអាទិភាពរបស់ប្រជាជន និងភាពប្រឈមចម្បងៗនៃប្រព័ន្ធសុខាភិបាល ក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ៣) ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្នុងការរៀបចំផែនការសកម្មភាព ការបែងចែក និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និង៤) ប្រព័ន្ធសុខាភិបាលកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការពង្រឹងគុណភាព សមត្ថភាព សុវត្ថិភាព និងប្រសិទ្ធភាព ឱ្យកាន់តែរឹងមាំ និងការពង្រីកការគ្របដណ្តប់នៃសេវាថែទាំសុខភាព។

សម្រាប់នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដែលជាពិធីបិទសន្និបាតសុខាភិបាល លើកទី៤៣ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងផ្ដល់អនុសាសន៍ណែនាំបន្ថែមដល់អង្គសន្និបាត ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ក្រសួងសុខាភិបាល យកទៅអនុវត្តបន្ត សំដៅលើកកម្ពស់ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ «ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល» និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឱ្យទទួលបានលទ្ធផលថ្មីៗបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤នេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


