Connect with us

ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

បានផុស

នៅ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍លើដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយនេះ គឺដើម្បីធានាឱ្យការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣ ប្រព្រឹត្តទៅប្រកបដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងការប្រឡងប្រជែង។ ការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣ បានរៀបចំដោយបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានរយៈពេលមួយថ្ងៃពេញ នៅមណ្ឌលប្រឡង បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បេក្ខជនចំនួន ៣៩៣រូប (ស្រីចំនួន ១០៩រូប) ត្រូវបានប្រកាសទទួលស្គាល់សិទ្ធិប្រឡង ដោយជ្រើសរើសបេក្ខជនជ័យលាភីក្នុងដំណាក់កាលសំណេរចំនួន ៧៥រូប​​ ដើម្បីចូលរួមប្រឡងវិញ្ញាសាសួរផ្ទាល់មាត់។ ដំណាក់កាលសំណេរប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤នេះ លើមុខវិជ្ជានីតិរដ្ឋប្បវេណី នីតិវិធីរដ្ឋប្បវេណី នីតីព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ។ ចំណែក វិញ្ញាសាសួរផ្ទាល់មាត់ ពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌ នឹងជូនដំណឹងនៅពេលក្រោយ ដោយបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា។

គិតចាប់តាំងពីឆ្នាំ២០២២ មក នេះជាលើកទី២ហើយ ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា។ សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍ដំណាក់កាលប្រឡង ដំណាក់កាលកំណែ ស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ រហូតប្រកាសលទ្ធផលស្ថាពរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម