ព័ត៌មានជាតិ
ក្រសួងអប់រំ ហាមការជួបជុំនិងសកម្មភាពកីឡា ដែលមានអ្នកចូលរួមលើសពី២០នាក់
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡាបានហាមប្រាម មិនឲ្យមានការជួបជុំគ្នានិងសកម្មភាពកីឡាដែលមានអ្នកចូលរួមលើសពី២០នាក់ឡើយ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ការដាក់ចេញវិធានការនេះ បានធ្វើឡើងក្រោយប្រទេសកម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ដែលមានឈ្មោះថា«ព្រឹត្តិការណ៍សហគមន៍២០កម្ភៈ»ដោយបានរកឃើញអ្នកឆ្លងថ្មីចំនួន៣២នាក់។
លោកបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងក្នុងសេចក្តីណែនាំស្ដីពីវិធានការសម្រាប់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ក្រោមជាតិក្នុងការបង្ការទប់ស្កាត់ការរាតត្បាតនៃកូវីដ១៩ ចុះថ្ងៃទី២០កុម្ភៈនេះថា ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះក្រសួងអប់រំយុវជននិងកីឡាសូមណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិទាំងអស់ត្រូវបន្តរឹតបន្តឹងការប្រុងប្រយ័ត្ននិងពង្រឹងការអនុវត្តប្រធានការ«៣ការពារនិង៣កុំឲ្យបានមួយម៉ឺងម៉ាត់ជាទីបំផុត។

លោករដ្ឋមន្ត្រីបានបន្តថា ផ្អាករាល់សកម្មភាពជួបជុំនឹងសកម្មភាពកីឡាដែលមានអ្នកចូលរួមលើសពី២០នាក់ឬត្រូវរៀបចំតាមរយៈប្រព័ន្ធ online ។ អនុញ្ញាតឲ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗខ្លួនតាមប្រព័ន្ធអនឡាញនិងផ្អាកការត្រួតពិនិត្យវត្តមាន។ គ្រប់អង្គភាពត្រូវរៀបចំវេនការងារដើម្បីធានាកិច្ចការនៅការិយាល័យឲ្យមានដំណើរការជាប្រក្រតីនឹងមិនរាំងស្ទះដល់ការងាររបស់ស្ថាប័ន។

ត្រូវបន្តដាក់ឆ្លងឯកសារនិងបែងចែកឯកសារតាមប្រព័ន្ធឌីជីថលដូចជាតេឡេក្រាមឬវ៉សាអាប់។ថ្នាក់ក្រោមជាតិត្រូវតាមដាននិងរាយការណ៍ជាប្រចាំពីស្ថានភាពសុខភាពមន្ត្រី។មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាសការពារឲ្យបានជាប់លាប់គ្រប់ពេលចេញចូលនិងពេលបំពេញការងារនិងរក្សាអនាម័យលាងសំអាតដៃនឹងសាប៊ូឬទឹកអាកុលជាប្រចាំហើយគ្រប់ច្រកចេញចូលត្រូវកំណត់ហើយមានការវាស់កំដៅនិងពាក់ម៉ាសជាប្រចាំក្នុងករណីមិនអនុវត្តតាមមិនត្រូវអនុញ្ញាតឲ្យចូលក្នុងបរិវេណជាដាច់ខាត។ ក្នុងករណីមានសង្ស័យ ឬ ភាពមិនប្រក្រតីដែលជារោគសញ្ញានៃជំងឺកូវីដ១៩ត្រូវទៅរាយការណ៍ឬទូរសព្ទទៅលេខ១១៥ជាបន្ទាន់៕
ដោយ ៖ សំអឿន

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


