ព័ត៌មានជាតិ
ក្រសួងអបរំពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ GEIP
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំ ស្តីពី វឌ្ឍនភាព នៃការអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ GEIP ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តយន្តការគាំទ្រ ពិនិត្យតាមដាន និងវាយតម្លៃសាលារៀនគោលដៅ។

បើតាមការផ្ដល់ព័ត៌មានពី ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ បានឱ្យដឹងថា កិច្ចប្រជុំខាងលើ មានការចូលរួមពី មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះ បានផ្ដោតពិភាក្សាលើ ផលសម្រេចជាក់លាក់នៅតាមសាលារៀនគោលដៅកន្លងមក ប្រសិទ្ធភាព នៃយន្តការគាំទ្រ តាមដាន និងវាយតម្លៃ របស់អនុវិស័យទាំង ៣ (អនុវិស័យកុមារតូច បឋមសិក្សា និង មធ្យមសិក្សា) ការកំណត់ក្រុមការងារស្នូល អង្គភាព តួនាទីភារកិច្ចលម្អិតអំពីការចុះជួយសាលាឱ្យសម្រេចបានស្តង់ដាសាលាគំរូ ក្រុមការងារប្រតិបត្តិ និងសម្របសម្រួល និងគ្រូបង្គោលថ្នាក់ជាតិ ក្រុមការងារសម្របសម្រួលកម្រិតតំបន់ រួមមាន ក្រុមការងារបច្ចេកទេស ក្រុមសម្របសម្រួល និងគ្រប់គ្រងទិន្នន័យសាលារៀន កម្រិតតំបន់ និងក្រុមការងារគ្រប់គ្រងទិន្នន័យសាលារៀនរាជធានីខេត្ត។

ដើម្បីជំរុញប្រសិទ្ធភាពការងារឈានទៅសម្រេចគោលដៅតាមការគ្រោងទុក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំក្រុមការងារ ឱ្យមានភាពជាម្ចាស់លើគម្រោង ជំរុញការអនុវត្តយន្តការលើកទឹកចិត្តបង្កើតឱ្យមានអ្នកជំនាញ រៀបចំផែនការអភិវឌ្ឍជំនាញដោយផ្ដោតលើសមត្ថភាពក្នុងការអនុវត្តការងារជាក់ស្តែង រាល់ការប្រើប្រាស់ធនធាន និងការចំណាយត្រូវផ្សារភ្ជាប់ជាមួយលទ្ធផល និងពង្រឹងប្រព័ន្ធអធិការកិច្ច សកម្មភាពឱ្យច្បាស់លាស់ពេលចុះទៅតាមសាលា ត្រូវរៀបចំប្រព័ន្ធព័ត៌មានសាលារៀន (School profile) និង ពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំនួនសិស្ស ថ្នាក់រៀន ចំនួនគ្រូលើស ឬ ខ្វះ ដើម្បីឈានទៅវិភាគទិន្នន័យឱ្យឆ្លើយតបទៅនឹងបញ្ហា ក៏ដូចជាគោលនយោបាយថ្មីៗរបស់រដ្ឋាភិបាល៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


