ព័ត៌មានជាតិ
កម្ពុជា-ចិន សន្យាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងអំពើពុករលួយរវាងប្រទេសទាំងពីរ
អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និងគណៈអធិការកិច្ចវិន័យចិន ខេត្តយូណាន សន្យាលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងប្រទេសទាំងពីរ កម្ពុជា និងចិន។

កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូចិន ខេត្តយូណាន ដឹកនាំដោយលោក Feng Zhili លេខាគណៈអធិការវិន័យ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន និងជាប្រធានគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន ដែលមកបំពេញទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា។
ក្នុងជំនួបការងារនេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានជម្រាបជូនគណៈប្រតិភូអំពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយកម្ពុជា ដែលជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ហើយបន្តមករាជរដ្ឋាភិបាលអាណត្តិទី៧ នេះ ដោយបានចាត់ទុកការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។

លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីស្ថាប័នប្រឆាំងអំពើពុករលួយ អំពីភារកិច្ចរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយ ចំណុចសំខាន់ៗនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលពាក់ព័ន្ធនឹងអំណាចស៊ើបអង្កេតរបស់ អ.ប.ព. ព្រមទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា ដែលផ្តោតលើការងារសំខាន់បី គឺការងារអប់រំ ការងារបង្ការទប់ស្កាត់ និងការបង្ក្រាប និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដែលជាសមត្ថកិច្ចផ្តាច់មុខរបស់ អ.ប.ព. ។

ជាការឆ្លើយតប លោក Feng Zhili បានលើកឡើងអំពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ ហើយមកទល់ពេលនេះបានឈានដល់ការកសាងសហគមន៍ជោគវាសនារួម និងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។
លោកប្រធានគណៈប្រតិភូចិន បានលើកឡើងអំពីការងារប្រឆាំងអំពើពុករលួយនៅចិន ដែលស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី ហ្ស៊ី ជិនពីង បានប្រកាន់យកគោលការណ៍តឹងរឹងនៃការអនុវត្តច្បាប់ និងវិន័យ ពិសេសពាក់ព័ន្ធអំពើពុករលួយ។

ជារួម ភាគីទាំងពីរ បានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការដែលមានកន្លងមក និងសន្យាលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងប្រទេសទាំងពីរ កម្ពុជា និងចិន។ ព្រមជាមួយគ្នានេះ ភាគីទាំងពីរ ក៏សម្តែងសេចក្តីរីករាយ ក្នុងការចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


