ព័ត៌មានជាតិ
កុមារី៤នាក់នាំគ្នាទៅលេងទឹកអូរ លង់ស្លាប់ម្នាក់
បន្ទាយមានជ័យ៖ កុមារី៤នាក់នាំគ្នាទៅលេងទឹកអូរ ហើយបានលង់ទឹកទាំង៤នាក់ ប៉ុន្តែ៣នាក់ជួយសង្គ្រោះទាន់ និងស្លាប់កុមារីម្នាក់។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០២១ នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា កុមារទាំង៤នាក់ ១) ឈ្មោះ អ៊ឹម ដាវ៉ាន ភេទស្រី អាយុ ៥ ឆ្នាំ ស្លាប់នៅពេលយកទៅសង្រ្គោះនៅមណ្ឌលសុខភាព។ ២) ឈ្មោះ អ៉ឹម ដានវីន ភេទស្រី អាយុ៥ឆ្នាំ កំពុងយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកម៉ាឡៃ។ ៣) ឈ្មោះ ភឿន នីតា ភេទស្រី អាយុ ៦ឆ្នាំ នៅរស់ និង ៤) ឈ្មោះ ឌី តាវ៉ាន ភេទស្រី អាយុ៤ ឆ្នាំរស់។ ក្មេងទាំងបួន រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកអធិការនគរបាលស្រុក បានបញ្ជាក់ទៀតថា តាមការបំភ្លឺពីឈ្មោះ ឃុត ហៀង ភេទស្រី អាយុ៦៦ឆ្នាំ ត្រូវជាយាយបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះ កុមារីទាំងបួនបានលេងនៅក្រោមដើមស្វាយចន្ទីនៅមុខផ្ទះរបស់់គាត់។ក្រោយមកគាត់បានទៅដាក់ចំណីឲ្យសត្វមាន់ ពេលនោះគាត់បានឃើញក្មេងៗដើរទៅខាងក្រោយផ្ទះដោយមិនបានចាប់អារម្មណ៍ថាទៅលេងទឹកអូរនោះទេ។
លុះមួយសន្ទុះក្រោយមក គាត់ស្ដាប់ឮក្មេងទាំងនោះស្រែកថាលង់ទឹក គាត់ក៏រត់ទៅមើល ហើយក៏បានឃើញក្មេងទាំង៤នាក់នោះកំពុងលង់ទឹកប្រាកដមែន។ លោកយាយបានចុះស្រង់ក្មេងទាំងនោះចេញពីទឹកអូរក្រោយផ្ទះប្រវែងប្រហែល៣០ម៉ែត្រ ។

ស្របពេលកំពុងស្រង់បណ្ដើរ លោកយាយបានស្រែកឲ្យអ្នកភូមិមកជួយបណ្ដើរ។ ពេលនោះឈ្មោះ ង៉ែត ហន ភេទប្រុស អាយុ ៤០ឆ្នាំ បានឮក៏មកជួយស្រង់ក្មេងចេញពីទឹកអូរនោះដែរ រួចយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំទួលពង្រ ប៉ុន្តែកុមារីម្នាក់បានស្លាប់។
ក្រោយមានក្មេងស្រីលង់ស្លាប់ លោកវរសេនីយ៍ឯក បេន សំអាត បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ ដែលទៅលេងទឹក ដូចជាកករណីនេះជាដើម។ កុមារីម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតកំពុងសង្រ្គោះ និង២នាក់ទៀតបានរួចផុតពីគ្រោះថ្នាក់ ដោយសារតែលេងទឹកអូរគ្មានមនុស្សចាស់នៅក្បែរ ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ