ព័ត៌មានជាតិ
កុមារា អាយុ ៩ឆ្នាំម្នាក់ លង់ទឹកស្លាប់នៅស្រុកឆ្លូង
ក្រចេះ ៖ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ១៤និង៣០នាទី កុមារាម្នាក់ បានលង់ទឹកស្លាប់ នៅចំណុចខាងក្រោយអនុវិទ្យាល័យ ព្រះអង្គម្ចាស់ក្សត្រីមុនីកេសរ ស្ថិតក្នុងភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
សពកុមារ៉ារងគ្រោះ មានឈ្មោះ ជុន វាសនា ភេទប្រុស អាយុ ៩ឆ្នាំ ជាសិស្ស មានទីលំនៅ នៅភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា តាមការបំភ្លឺរបស់កុមារា ឈ្មោះ នង ភារីត ភេទប្រុស អាយុ ១០ឆ្នាំ ជាសិស្ស រស់នៅភូមិ/ឃុំជាមួយគ្នា បានឲ្យដឹងថា វេលាម៉ោងប្រហែល ១៣និង៣០នាទី ថ្ងៃដដែល កុមារា រងគ្រោះខាងលើ បានមកបបួលគ្នាទៅលេងទឹក ដោយមានគ្នាបីនាក់ ទៅលេងទឹករនាមនៅក្រោយអនុវិទ្យាល័យ ព្រះអង្គម្ចាស់ក្សត្រីមុនីកេសរ ស្ថិតក្នុងភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ពេលកំពុងហែលទឹកលេង កុមារា រងគ្រោះ ឈ្មោះ ជុន វាសនា បានហែលទៅឆ្ងាយពីគ្នា ស្រាប់តែហែលធ្លាក់ទៅកន្លែងមានទឹកជ្រៅ ហើយក៏លង់ទឹកតែម្តង ។
ពេលនោះ កុមារា ឈ្មោះ នង ភារីត និងមិត្តភក្តិម្នាក់ទៀត បានស្រែកឲ្យគេជួយ និងហែលទៅជួយកុមារា រងគ្រោះ ប៉ុន្តែជាអកុសលបានស្លាប់បាត់ទៅហើយ ។ ពេលនោះ កុមារា នង ភារីត និងកុមារា រ័ត្ន បូរមី បាននាំគ្នាទាញកុមារា រងគ្រោះ មកលើគោក រួចរត់ទៅប្រាប់ម្តាយនៅផ្ទះថា កុមារា ជុន វាសនា បានលង់ទឹកស្លាប់បាត់ហើយ ។
ឮប្រភពដដែល បានបញ្ជាក់បន្ថែមថា ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញបច្ចេកទេសអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និងប៉ុស្តិ៍រដ្ឋបាលឆ្លូង ចុះពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ។ ក្រោយពិនិត្យសាកសព និងប្រមូលពត៌មានជំវិញរឿងហេតុសាកសពកុមារ ជុន វាសនា ពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន។ សាកសពត្រូវប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ប្រុញ វិធិន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


