សន្តិសុខសង្គម
យុវជន៣នាក់ត្រូវទឹកគួចលង់ស្លាប់ សមត្ថកិច្ចប្រើពេលជិត២៤ម៉ោងទើបរកសពឃើញ
សពយុវជន៣នាក់ត្រូវបានរកឃើញបន្ទាប់ពីបាត់ខ្លួនដោយទឹកគួចយកទៅបាត់ជិត២៤ម៉ោងកាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦និង១៥នាទី នៅចំណុចស្ពានកំពង់លៀស ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

គឹតត្រឹមថ្ងៃត្រង់ទី៣ ខែតុលា សពយុវជនដែលទឹកគួចបណ្តាលឲ្យលង់ស្លាប់ត្រូវបានរកឃើញអស់ហើយ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចស្រុកព្រៃកប្បាស។ សមត្ថកិច្ចបញ្ជាក់ថា សពជនរងគ្រោះទាំង៣នាក់មានឈ្មោះ៖ ១ឈ្មោះ ជិន នូ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ២ឈ្មោះ ម៉េង ហ៊ាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិលេខ៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ៣ឈ្មោះ ហេង មុន្នីហ៊ាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកោះតូច ឃុំពាមជីគង ស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុពួកគាត់បាននាំគ្នាចុះទៅលេងទឹក នៅចំណុចស្ពានកំពង់លៀសស្ថិតក្នុងភូមិកើតហេតុខាងលើ ហើយត្រូវបានទឹកហូរគួចយកទៅបាត់ទាំង៣នាក់។ លុះព្រឹកឡើងថ្ងៃទី០៣ ខែឆ្នាំដដែល វេលាម៉ោង០៦ព្រឹក សមត្ថកិច្ចស្រុកព្រៃកប្បាស ដែលដឹកនាំកម្លាំដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលចុះស្វែងរកជនរងគ្រោះទាំង៣នាក់ដែលបានបាត់ខ្លួន រហូតដល់ម៉ោង១០និង៤៦នាទី ទើបរកឃើញសពជនរងគ្រោះទាំង៣នាក់ បន្ទាប់មកកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា លោកមេភូមិ លោកមេឃុំ និងលោកគ្រូពេទ្យឃុំ បង្កើតជាគណៈកម្មការធ្វើការពិនិត្យ និងសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន។
បច្ចុប្បន្នសពជនរងគ្រោះទាំង៣នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


