ព័ត៌មានជាតិ
មន្ទីរអប់រំទីក្រុងប៊ូសាន ជួយលើកកម្ពស់ការអប់រំបែបឌីជីថល នៅកម្ពុជា
នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ អ្នកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូកម្ពុជា ទៅក្រុងប៊ូសាន ប្រទេសកូរ៉េ ជួបពិភាក្សាការងារជាមួយ លោក Jung Dae-Ho អគ្គនាយកនៃមន្ទីរអប់រំ ទីក្រុងប៊ូសាន ដើម្បីលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា។

ក្នុងជំនួបពិភាក្សាបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ដែលមានរយៈពេលជិត ២០ ឆ្នាំ។ ក្នុងនោះដែរ ភាគីទាំងពីរបានព្រមព្រៀងលើចំណុចសំខាន់មួយចំនួនដូចជា បន្តកិច្ចសហប្រតិបត្តិការ ដោយចុះអនុស្សារណៈនៃយោគយល់ឡើងវិញក្នុង ឆ្នាំ២០២៥ ដោយសមភាគីប៊ូសានបន្តជួយគាំទ្រកម្មវិធីនេះ ការបង្កើតសម្ព័ន្ធភាពរវាងសាលារៀននៅទីក្រុងប៊ូសាន និងកម្ពុជា ដោយការផ្លាស់ប្តូរបទពិសោធន៍ក្នុងការអប់រំ និងបច្ចេកវិទ្យា ការលើកកម្ពស់សមត្ថភាពគ្រូបង្រៀនកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលផ្ទាល់នៅទីក្រុងប៊ូសាន និងតាមអនឡាញ។

ការទទួលបានបទពិសោធន៍ចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល បាននាំមកនូវការផ្លាស់ប្តូរក្នុងបង្រៀន និងរៀននៅកម្ពុជា ដោយប្រទេសកូរ៉េ គឺជាប្រទេសឈានមុខគេក្នុងការបញ្ជ្រាបបច្ចេកវិទ្យាក្នុងការអប់រំប្រកបដោយជោគជ័យ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទីក្រុងប៊ូសាន បានអញ្ជើញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដើម្បីធ្វើទស្សនកិច្ចនៅទីក្រុងប៊ូសាន។

អ្នកស្រី គឹម សេដ្ឋានី បានថ្លែងអំណរគុណដល់ភាគីកូរ៉េ ដែលបានរៀបចំកម្មវិធីនេះឡើង ផ្តល់ឱកាសដល់គ្រូបង្រៀនកម្ពុជាទទួលបានបទពិសោធន៍ក្នុងការអប់រំបែបឌីជីថល។ កិច្ចព្រមព្រៀងរវាងកម្ពុជា និងកូរ៉េ បង្ហាញពីចំណងមិត្តភាពយូរអង្វែង នាំមកនូវការផ្លាស់ប្តូរ និងផលជះធំធេងសម្រាប់កម្ពុជា តាមរយៈការអភិវឌ្ឍសមត្ថភាព និងការឧបត្ថម្ភសម្ភារបច្ចេកវិទ្យា ជាពិសេសក្នុងអំឡុងពេលកម្ពុជាជួបវិបត្តិកូវីដ-១៩ ភាគីកូរ៉េបានឧបត្ថម្ភជាសម្ភារក្នុងការបង្កើតបន្ទប់ស្ទូឌីយូ ដែលផ្តល់ការគាំទ្រដល់ការអប់រំនៅកម្ពុជា។

អ្នកស្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក ព្រមទាំងស្នើឱ្យបន្តកិច្ចសហប្រតិបត្តិការនេះជាបន្តទៀត ពិសេសការចងសម្ព័ន្ធភាពរវាងសាលាកូរ៉េ និងសាលារៀននៅកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា៩ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


