Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ បើកកិច្ចប្រជុំគណៈកម្មការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស លើកទី៨

បានផុស

នៅ

ភ្នំពេញ ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបចំនួន៦៥នាក់ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥នេះ នឹងត្រូវធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ និងនៅទូទាំងប្រទេស។

សូមជម្រាបជូនថា ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ គឺក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងពង្រីកផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងវិស័យឯកជនឱ្យបានយល់អំពីសារសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពិសេសគឺជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោអញ្ជើញដល់ទីក្រុងឌីលីប្រទេសទីម័រឡេស្តេ

សន្តិសុខសង្គម៣ ម៉ោង មុន

មន្រ្តី​បសុពេទ្យ​ខេត្តបន្ទាយមានជ័យ ស្នើ​សមត្ថកិច្ច​ការពារ​ព្រំដែន​ជួយ​ទប់​ស្កាត់​ការ​លួចនាំ​ចូលសត្វ​ខុស​ច្បាប់​ពី​ថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ បើកកិច្ចប្រជុំគណៈកម្មការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស លើកទី៨

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

រយៈ​ពេល ៣ខែ​ដើម​ឆ្នាំ២០២៥​ ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​កាត់ដេរ​មាន​ទឹក​ប្រាក់​ប្រមាណ ៣,៥ពាន់លានដុល្លារ ​កើន​ឡើង ២០.១%

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៉ាគីស្ថាន​បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា​៥​គ្រឿង​ ខណៈ​ជនស៊ីវិលស្លាប់កើនឡើងជាបន្ត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ បន្តកើតមាននៅតំបន់មួយចំនួនរបស់កម្ពុជា ខណៈកម្ដៅឡើងដល់ ៣៧°C

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

សន្តិសុខសង្គម១២ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងប្រតិបត្តិការរដ្ឋបាលនៅតំបន់ផ្លូវរថភ្លើង

Sokha Hotels

ព័ត៌មានពេញនិយម