សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងប្រតិបត្តិការរដ្ឋបាលនៅតំបន់ផ្លូវរថភ្លើង
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន៣នាក់ ក្រោយពិនិត្យឃើញមានសារធាតុញៀន ក្នុងប្រតិបត្តិការចុះរដ្ឋបាលតាមបណ្ដោយផ្លូវរថភ្លើង និងតាមបន្ទប់ជួលនៅក្នុងភូមិតាងួន សង្កាត់កាកាបទី១ កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។

សមត្ថកិច្ចបានឲ្យដឹងថា ការចុះធ្វើរដ្ឋបាលនៅតាមបណ្ដោយផ្លូវរថភ្លើងនេះ គឺដេីម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មេីសផ្សេងៗក្នុងមូលដ្ឋាន។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងពេលប្រតិបត្តិការធ្វើរដ្ឋបាលកម្លាំងបានប្រទះឃើញជនសង្ស័យខាងលើកំពុងឈរនៅលើផ្លូវរថភ្លើង ទើបមានការសង្ស័យក៏បានធ្វើការសួរនាំ និងនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីពិនិត្យទឹកនោមរកសារធាតុញៀនខុសច្បាប់ ក្រោយពីពិនិត្យឃើញថា ជនសង្ស័យខាងលើពិតជាបានប្រើប្រាស់នូវសារធាតុខុសច្បាប់ពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅផ្នែកនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


