ព័ត៌មានជាតិ
អ្នកណាថា ក្រចេះ អត់មានកន្លែងដើរលេង! តាមពិតមានកន្លែងទាក់ទាញច្រើន
ជាង ២០០គីឡូម៉ែត្រ ពីរាជធានីដ៏សុីវិល័យរបស់កម្ពុជា ឯតំបន់ខ្ពង់រាបភាគឥសាន្ត ទឹកដីដែលល្បីល្បាញនៃនំក្រឡាន ដ៏ឈ្ងុយឆ្ងាញ់ ត្រូវបានគេស្គាល់ថា ខេត្តក្រចេះ ។ ខេត្តក្រចេះ ក៏ត្រូវបានគេដឹងថា ជាខេត្តដែលបន្ស់លទុកនូវសិល្បៈសំណង់បុរាណ ជាដែនដីសម្បូរផលិតផលទេសចរណ៍លក្ខណៈអេកូធម្មជាតិ និងពោរពេញដោយជីវៈចម្រុះគ្រប់ប្រភេទ ស្ថិតនៅតំបន់ខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ សត្វព្រៃ ហើយមានទន្លេមេគង្គលើ ដែលជាប្រភពទឹក និងជាជម្រក មច្ឆាជាតិ ពិសេសផ្សោត ប្រភេទសត្វកម្រ។

សម្រាប់ដំណើរកម្សាន្តទៅកាន់ខេត្តក្រចេះ ក្រៅពីទទួលទានអាហារប្រចាំតំបន់ និងការទស្សនាអន្លង់ផ្សោត ទឹកដីនេះ ក៏នៅមានកន្លែងទាក់ទាញផ្សេងទៀត ដែលយើងគួរទៅលេងផងដែរ។
១. សហគមន៍អេកូទេសចរណ៍កោះសាមសិប
សម្រាប់អ្នកជាអ្នកនិយមដំណើរកម្សាន្តតាមកោះធម្មជាតិ អាចកម្សាន្តនឹងបរិយាកាសថ្មី នៅសហគមន៍អេកូទេសចរណ៍ កោះសាមសិប ដែលនៅជាប់បណ្តោយដងទន្លេមេគង្គ ទឹកដីនៃខេត្តក្រចេះ តែវេលាស័ក្ដិសមបំផុត គឺនៅរដូវទឹកស្រក។
សម្រាប់ការកម្សាន្តនៅតំបនេះ ទេសចរអាចជិះទូកមើលសត្វស្លាប ដែលមានដល់រាប់រយប្រភេទ កំពុងរស់ និងគយគន់ ទេសភាពដ៏ត្រកាល នៃតំបន់កោះលើផ្ទៃទន្លេ មានទាំងព្រៃឈើ អមដំណើរ និងស្តាប់សំឡេងនៃធម្មជាតិ។ ទន្ទឹមនេះ ទេសចរក៏អាចបោះតង់នៅលើកោះ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេ ក៏ដូចជាទទួលទានអាហារដែលរៀបចំដោយ ប្រជាសហគមន៍ ដែលមានទាំងផ្ទះស្នាក់សហគមន៍ថែមទៀតផង។
សហគមន៍នេះ សម្បូរទៅដោយព្រៃឈើជាច្រើនប្រភេទ មានទាំងព្រៃរបោះ និងពាក់កណ្តាលស្រោង ដែលជាជម្រក សត្វព្រៃដ៍សំខាន់សម្រាប់ សត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក ត្មាតត្រយ៉ងចំកំកស ហើយសម្បូរដោយសត្វស្លាបរាប់រយ ប្រភេទ និងត្រីដ៏សម្បូរបែប។ សហគមន៍នេះ មានទីតាំងស្ថិតក្នុងទឹកដីនៃភូមិ ៣ គឺភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពន្ធជា ចម្ងាយប្រមាណ ៩៥គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ ដែលបង្កើតឡើងដោយផ្អែកលើធនធានសក្តានុពល របស់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទភូមិទាំង៣នេះ។


២. អន្លង់ផ្សោតកាំពី
អន្លង់ផ្សោតកាំពី ជាអន្លង់មួយធំជាងគេក្នុងចំណោម អន្លង់ផ្សោតទាំង ៥កន្លែង នៅក្នុងខេត្តក្រចេះ ដែលមានផ្សោត រស់នៅច្រើនជាងគេ ស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុក ចិត្របុរី ខេត្តក្រចេះ។ សម្រាប់ការទស្សនាផ្សោតនៅទីនេះ ទេសចរអាចទស្សនាផ្សោតពីចម្ងាយតាមច្រាំងទន្លេ ឬក៏ជួលទូកពីសហគមន៍ ដើម្បីជិះទៅទស្សនាផ្សោត តាមដងទន្លេតែម្ដង។

សកម្មភាពផ្សេងៗ
៣. សហគមន៍អេកូទេសចរណ៍
សហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រង់
ជាកោះតូចមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះ ដែលមានឆ្នេរខ្សាច់អមដោយទឹកទន្លេ លាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត និងត្រូវបានគេស្គាល់ថា ជាសហគមន៍អេកូទេសចរណ៍ដ៏ពេញនិយម មួយរបស់ខេត្តក្រចេះ។ តួយ៉ាង សហគមន៍អេកូទេសចរណ៍នៅទីនេះ ក៏មានរៀបចំសកម្មភាពកម្សាន្តសម្រាប់អ្នកទេសចរ ក៏ដូចជាការស្នាក់នៅ និងសេវាអាហារផងដែរ។

សហគមន៍អេកូទេសចរណ៍កោះផ្តៅ
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ជាតំបន់សម្បូរទៅដោយធនធានធម្មជាតិ ស្ថិតនៅលើកោះមួយដែលវែងជាងគេបំផុត ក្នុងចំណោមកោះដទៃទៀត តាមបណ្តោយដងទន្លេមេគង្គ លើទឹកដីនៃឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ សម្រាប់ដំណើរកម្សាន្តមកកាន់សហគមន៍នេះ ទេសចរអាចជិះទូកទស្សនាសត្វផ្សោត និងសត្វស្លាបច្រើនប្រភេទ គយគន់ទេសភាពថ្ងៃលិចតាមមាត់ទន្លេ ជិះម៉ូតូឌុប សហគមន៍ ជួលកង់ជិះទស្សនាសហគមន៍ ឬចូលរួមសកម្មភាព ជីកស្រះត្រី ស្រះកង្កែប ធ្វើទ្រុងមាន់ ទា និងសកម្មភាព ដាំដុះផ្សេងៗជាដើម។ នៅទីនោះក៏មានផ្ទះស្នាក់ និងម្ហូបអាហារ ដែលចម្អិនដោយប្រជាសហគមន៍ផងដែរ។

៥. រមណីយដ្ឋាន តាព្រហ្ម
ជារមណីយដ្ឋានធម្មជាតិមួយ ដែលស្ថិតនៅ ភូមិឃ្សឹម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ រមណីយដ្ឋាននេះ មានព្រែកមួយដែលមានទឹកថ្លាយង់ ហូរច្រោះថ្ម អមដោយព្រឹក្សព្រៃ គួរជាទីងូតទឹក កម្សាន្តលេង។ នៅទីនេះ ទេសចរអាចសម្រាកលំហែកាយ និងទទួលទានអាហារជាលក្ខណៈគ្រួសារបានផងដែរ។

៦. រមណីយដ្ឋានបឹងកោះសុក្រម
រមណីយដ្ឋានបឹងកោះសុក្រម ជារមណីយដ្ឋានធម្មជាតិមួយ ដែលរៀបចំឡើងនៅមាត់បឹងដ៏ធំល្វឹងល្វើយ លើទឹកដីនៃឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ មិនត្រឹមតែអាចគយគន់ទេសភាពត្រកាល ទេសចរក៏អាចជិះទូកកម្សាន្តលើបឹង ក៏ដូចអង្គុយលំហែកាយ ជាមួយនឹងសេវាម្ហូបអាហារដ៏ឆ្ងាញ់ពិសារនៅទីនេះផងដែរ។

៧. វត្តបុរាណ
ក្រៅពីរមណីយដ្ឋានធម្មជាតិ និងសហគមន៍អេកូទេសចរណ៍ ខេត្តក្រចេះ ក៏មានកន្លែងគួរជាទីចាប់អារម្មណ៍សម្រាប់ ទេសចរផងដែរ ដូចជាខាងសំណង់ចាស់ៗនៃទីអារាមជាដើម រួមមាន វត្តវិហារបុរាណរកាកណ្ដាល ដែលមានអាយុកាល ជាងប្រមាណ ២០០ឆ្នាំ ស្ថិតនៅក្នុងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ជាប់មាត់ទន្លេចម្ងាយ ២គ.ម ខាងត្បូងទីរួមខេត្ត៕




-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់