ព័ត៌មានជាតិ
រដ្ឋសិក្សាជីកប្រឡាយពីទន្លេមេគង្គទៅបឹងទន្លេសាប ដើម្បីកុំឱ្យទឹកហូរចោលអស់នៅរដូវប្រាំង និងធានាតម្រូវការពលរដ្ឋ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្ដេចបានឱ្យរដ្ឋាភិបាលសិក្សាលើគម្រោងជីកប្រឡាយភ្ជាប់ពីទន្លេមេគង្គលើទៅកាន់ទន្លេសាប ដើម្បីធានាប្រព័ន្ធធារាសាស្ត្រ និងការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យដឹងដូច្នេះ កាលពីល្ងាចថ្ងៃទី០៣ ខែមិថុនា នៅក្នុងសមាជព្រឹទ្ធសភា រដ្ឋសភា។

ថ្លែងទៅកាន់អង្គសមាជ និងជម្រាបជូនសម្ដេចតេជោប្រធានព្រឹទ្ធសភា, សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖« ខ្ញុំបានឱ្យធ្វើការជាមួយនឹងរដ្ឋាភិបាលកូរ៉េ តាមរយៈKOICA ឱ្យសិក្សាអំពីការធ្វើប្រឡាយតភ្ជាប់ពីទន្លេមេគ្គងលើទៅទន្លេសាប។ ដើម្បីភ្ជាប់ពីទន្លេមេគង្គលើទៅស្ទឹងសែន ហើយចាក់ចូលទៅទន្លេសាប ដើម្បីធានាតុល្យភាពទឹក ព្រោះឥឡូវយើងផ្ដាច់អត់មានអីជាប់អីទេ។ ទឹកហូរមកក្រោម ខែប្រាំងគឺហូរមកអស់។ អ៊ីចឹងយើងនឹងសិក្សាកន្លែងនេះ។»។

បើតាមសម្ដេចធិបតី ទៅថ្ងៃអនាគតរដ្ឋាភិបាលក៏មានគម្រោងតភ្ជាប់បឹងទន្លេសាបទៅកាន់ភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបន្តទៀត ដើម្បីកាត់បន្ថយចម្ងាយនៃការដឹកជញ្ជូនឱ្យកាន់តែជិតមួយផ្នែកទៀត ពីព្រោះក្រោយពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនឹងកាន់តែមមាញឹកថែមមួយកម្រិតទៀត និងសំខាន់ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា សម្ដេចបញ្ចាឱ្យសិក្សាជាជំហានដំបូងទៅលើបរិស្ថាន និងប្រព័ន្ធបច្ចេកទេស ដើម្បីជីកប្រឡាយភ្ជាប់ពីទន្លេមេគង្គលើក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ទៅកាន់បឹងទន្លេសាប ដែលមានចម្ងាយប្រមាណ៧០គីឡូម៉ែត្រ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រីរំពឹងទុកថា បើសិនគម្រោងជីកប្រឡាយនៃជោគជ័យលេចចេញជារូបរាងនោះ គឺរដ្ឋាភិបាលអាចធានាតុល្យភាពទឹករវាងទន្លេមេគង្គ និងទន្លេសាបបាន និងអាចជួយដល់ការធានាប្រព័ន្ធធារាសាស្ត្រ និងទឹកប្រើប្រាស់របស់ពលរដ្ឋនៅទូទាំងប្រទេស៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


