ព័ត៌មានអន្ដរជាតិ
ប្រធាន ICRC៖ តំបន់ហ្គាហ្សា អាក្រក់ជាង «នរកនៅលើដី» ទៅទៀត
ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ BBC ដែលចេញផ្សាយនៅថ្ងៃពុធទី៤ខែមិថុនាឆ្នាំ២០២៥ ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) លោកស្រី Mirjana Spoljarić និយាយថា ពេលនេះ តំបន់ហ្គាហ្សា អាក្រក់ជាង «នរកនៅលើដី» ទៅទៀត។

លោកស្រីនិយាយថា មនុស្សជាតិកំពុងបរាជ័យ! ប្រទេសទាំងឡាយមិនព្រមធ្វើឲ្យអស់ពីសមត្ថភាពដើម្បីពន្លត់ភ្លើងសង្រ្គាម បញ្ចប់ការឈឺចាប់របស់ពលរដ្ឋប៉ាឡេស្ទីន និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនោះទេ។ សេចក្តីថ្លៃថ្នូររបស់មនុស្ស ត្រូវបានគេយកចេញពីពលរដ្ឋប៉ាឡេស្ទីនអស់ហើយ រីឯច្បាប់មនុស្សធម៌អន្តរជាតិ ក៏គេកំពុងបិទបាំងដែរ។ អ្វីដែលកំពុងកើតឡើងនៅហ្គាហ្សា គឺលើសពីស្តង់ដារច្បាប់ សីលធម៌ និងមនុស្សធម៌ដែលអាចទទួលយកបាន។
ការអត្ថាធិប្បាយរបស់លោកស្រីកើតឡើង បន្ទាប់ពីអ៊ីស្រាអែលបន្តបាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជាពិសេសការវាយប្រហារសម្លាប់មនុស្សដែលរង់ចាំយកជំនួយក្នុងតំបន់ហ្គាហ្សា ជាបន្តបន្ទាប់។

កាលពីថ្ងៃអង្គារទី៣ខែមិថុនា ក្រុមហាម៉ាសអះអាងថា កងទ័ពអ៊ីស្រាអែល បានបើកការបាញ់ប្រហារថ្មីទៀតលើពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងរង់ចាំយកជំនួយនៅតំបន់ហ្គាហ្សា ដោយបណ្តាលឲ្យមានមនុស្សស្លាប់២៧នាក់ និង៩០នាក់ទៀតរងរបួស។
នោះគឺជាសោកនាដកម្មថ្មីទៀតដែលកើតលើពលរដ្ឋប៉ាឡេស្ទីនខណៈរង់ចាំយកជំនួយ បន្ទាប់ពីកាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស ក៏រាយការណ៍ដែរ មនុស្ស៣១នាក់ ត្រូវបានសម្លាប់និងជាង១៧០នាក់ទៀត រងរបួសនៅជិតកន្លែងចែកចាយស្បៀងក្នុងទីក្រុង Rafah នេះ។

សូមជម្រាបជាថ្មី យុទ្ធនាការរបស់អ៊ីស្រាអែលនៅហ្គាហ្សា គឺជាការសងសឹក បន្ទាប់ពីក្រុមសកម្មប្រយុទ្ធឥស្លាមហាម៉ាស បើកការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ សម្លាប់មនុស្សប្រហែល ១ ២០០នាក់។
ក្នុងប្រតិបត្តិការសងសឹកនោះ អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៥៣ ០០០នាក់ ភាគច្រើនជាជនស៊ីវិល, បំផ្លិចបំផ្លាញតំបន់ហ្គាហ្សា និងបង្ខំមនុស្សជិតពីរលាននាក់ រត់ចោលផ្ទះសម្បែង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទាហានអ៊ីស្រាអែលជាង ១ម៉ឺននាក់ ស្លាប់និងរបួសនៅក្នុងតំបន់ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


