ព័ត៌មានជាតិ
ក្រុមភ្លេងកាយរឹទ្ធិ ខេត្តឧត្តរមានជ័យ ជ័យលាភីលេខ១ ទទួលបានដងបញ្ជាភ្លេងមាស
ក្រោយការប្រកួតដ៏ស្វិតស្វាញនៃ “ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី២” បានរកឃើញហើយម្ចាសជ័យលាភីលេខ ១ បានទៅលើក្រុមភ្លេងព្យុហយាត្រាកាយរឹទ្ធិ ខេត្តឧត្តរមានជ័យ ខណៈជ័យលាភីលេខ ២បានទៅលើខេត្តកោះកុង និងម្ចាសជ័យលាភីលេខ ៣ បានទៅលើក្រុមភ្លេងកាយរឹទ្ធិខេត្តកណ្តាល។

ការប្រកួតនេះ ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ “ភ្លេងកាយរឹទិ្ធ ដើម្បីមហាបវរវិបុលភាព” ដែលមានក្រុមភ្លេងកាយរឹទ្ធិចូលរួមចំនួន ០៨ ខេត្ត ក្នុងនោះរួមមាន ក្រុមភ្លេងព្យុហយាត្រាកាយរឹទ្ធិ ខេត្តកោះកុង កណ្តាល ឧត្តរមានជ័យ រតនគិរី បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងក្រុមភ្លេងកាយរឹទ្ធិ រាជធានីភ្នំពេញ។ ចំណែកក្រុមភ្លេងកាយរឹទ្ធិ ដែលពុំទទួលបានជ័យលាភី ទទួលបានការឧបត្ថម្ភថវិកា ពីលោកឧបនាយកដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ឆ្លៀតក្នុងឱកាសនោះលោក ហង់ជួន ណារ៉ុន បានថ្លែងថា កោតសរសើរដល់ក្មួយៗដែលបានយកចិត្តទុកដាក់ ហ្វឹកហាត់ និងស្រាវជ្រាវនូវទម្រង់សម្តែងអស់រយៈពេលជាច្រើនខែ ដើម្បីមកចូលរួមប្រកួតក្រុមភ្លេងកាយរឹទ្ធិនាពេលនេះ ។ លោកបន្តថាគំនិតនៃការផ្តួចផ្តើមរៀបចំប្រកួតភ្លេងកាយរឹទ្ធិនេះ គឺដើម្បីធ្វើយ៉ាងណារក្សា និងអភិវឌ្ឍន៍ ភ្លេងកាយរឹទ្ធិឱ្យមាននិរន្តភាព។
លោកបញ្ជាក់ថា៖«កាយរឹទិ្ធជាតិកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍកុមារ និងយុវជន ឱ្យមានសក្កានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវអារម្មណ៍ ផ្លូវសង្គម និងផ្លូវចិត្ត ក្លាយជាពលរដ្ឋសាកល និងពលរដ្ឋសកម្មនៅក្នុងសហគមន៍រស់នៅរបស់ខ្លួន»។
បើតាមលោករដ្ឋមន្រ្តី បន្ទាប់ពីការរៀបចំការប្រកួតលើកទី១មក ខេត្តនានាក៏បានរៀបចំបង្កើតឱ្យមានក្រុមភ្លេងកាយរឹទ្ធិ នៅឆ្នាំនេះ ហើយចំនួនខេត្តដែលចូលរួមនៅក្នុងការប្រកួតមានការកើនឡើង ខណៈខេត្តមួយចំនួនទៀតក៏មានការប្តេជ្ញាចិត្តនៅក្នុងការរៀបចំការបង្កើត ហ្វឹកហាត់ និងត្រៀមខ្លួនក្នុងការប្រកួតនៅក្នុងឆ្នាំក្រោយទៀត។ ជាពិសេសខេត្តថ្មី ដូចជាខេត្តប៉ៃលិន និងខេត្តស្ទឹងត្រែង ក៏កំពុងត្រៀមចូលរួមបង្កើតនៅឆ្នាំក្រោយ»។

លោកបន្តថា ឆ្នាំនេះមានខេត្តថ្មីៗមួយចំនួន ដូចជាខេត្តសៀមរាប បាត់ដំបង ដែលបានចូលរួមលើកទី១ ទោះបីជាមិនទាន់ទទួលបានជោគជ័យក៏ដោយ ប៉ុន្តែការចូលរួមក្នុងការប្រកួតនេះនឹងជួយលើកទឹកចិត្តឱ្យយុវជនកាយរឹទ្ធិយើង ខិតខំប្រឹងប្រែងហ្វឹកហាត់ ហើយក៏ជាគំរូដល់ចលនាកាយរឹទ្ធផងដែរ។
បណ្តាលប្រទេសជុំវិញពិភពលោក តែងតែយកចិត្តទុកដាក់ក្នុងការរៀបចំភ្លេងព្យុហយាត្រា នៅតាមគ្រឹះស្ថានសិក្សា ការបង្កើតក្រុមភ្លេងព្យុហយាត្រានៅតាមគ្រឹះស្ថានសិក្សា គឺដើម្បីជួយក្នុងការអប់រំ ស្មារតីកាយរឹទ្ធិ ក្នុងចំណោមយុវជន និងកុមារ ។ លោក ហង់ជួន ណារ៉ុន បញ្ជាក់ថា៖«ការបង្កើតក្រុមភ្លេងព្យុហយាត្រានៅតាមគ្រឹះស្ថានសិក្សា ពិតជាបានជួយអភិវឌ្ឍកាយសម្បទា បំណិនសម្បទា សុខភាពផ្លូវចិត្ត និងជួយដល់ការលូតលាស់បំណិនសត្សវត្សទី២១ បណ្តុះបញ្ញាស្មារតី វិន័យសីលធម៌ ធ្វើការងារជាក្រុម និងភាពធន់ ជាពិសេស មានផលជះជាវិជ្ជមានលើការសិក្សា រៀនសូត្រ និងមានឥរិយាបទល្អ នៅក្នុងសាលារៀន»។
លោកបន្តថា បេសកកម្មរបស់កាយរឹទ្ធិកម្ពុជា ពិតជាបានឆ្លើយតបជាវិជ្ជមាន និងមានប្រសិទ្ធភាព នៅក្នុងការអនុវត្តសកម្មភាព ក្រៅម៉ោងសិក្សា ការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបទល្អ របស់សិស្សនៅតាមសាលារៀន ជាពិសេស តាមរយៈការរៀបចំក្រុមភ្លេងកាយរឹទ្ធិ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


