ព័ត៌មានជាតិ
ទស្សនកិច្ចនៅចិន ឯកឧត្តម ហ៊ុន ម៉ានី ថា បានបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីពង្រឹង «មិត្តដែកថែប»
ដំណើរទស្សនកិច្ចនៅប្រទេសចិន ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា ទទួលបានលទ្ធផលជាផ្លែផ្កាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នារវាងកម្ពុជា-ចិន ទាំងក្របខណ្ឌរដ្ឋ បក្ស និងប្រជាជន ដើម្បីពង្រឹង «មិត្ភដែកថែប កម្ពុជា-ចិន»។

តបតាមសំណើរបស់ភាគីក្រសួងចាត់តាំងនៃគណៈមជ្ឈឹមបក្សកុម្មុយនីស្តចិន និងស្ថាប័នរដ្ឋបាលមុខងារសាធារណៈចិន ឯកឧត្តម ហ៊ុន ម៉ានី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ក្របខណ្ឌក្រសួងមុខងារសាធារណៈ និងក្នុងក្របខណ្ឌគណបក្ស ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ចនេះ ទោះមានរយៈពេលខ្លី តែទទួលបានការស្វាគមន៍ រាក់ទាក់ ផ្តល់ឱកាសពិគ្រោះយោបល់ត្រង់ទៅត្រង់មក ដើម្បីផលប្រយោជន៍រួមក្នុងការបង្កើតកិច្ចសហប្រតិបត្តិការក្របខណ្ឌបក្ស រដ្ឋ (កិច្ចការរដ្ឋបាលសាធារណៈ) និងប្រជាជន (យុវជន និងយុវជន)។

តាមខ្លឹមសារនៅទំព័រហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី បានរំឭកពីការលើកឡើងជាមួយភាគីចិនអំពីទំនាក់ទំនងកម្ពុជា-ចិន ដែលចាប់ផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុន រវាងព្រះបរមរតនកោដ្ឋ ជាមួយនឹងលោកប្រធាន ម៉ៅ សេទុង និងលោក ជូ អេងឡាយ បើទោះប្រទេសចិនជាប្រទេសធំ កម្ពុជាជាប្រទេសតូច តែទំនាក់ទំនង គឺផ្អែកលើភាពស្មើភាពគ្នា និងគោរពគ្នាទៅវិញទៅមក។

ឈរលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនេះ បានរីកលូតលាស់ជាបន្តបន្ទាប់រហូតដល់ដំណាក់កាលសម្តេចតេជោ និងលោក ហូ ជីនតាវ ក្នុងការអនុវត្តក្របខណ្ឌនៃ«កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» និងសម្តេចតេជោ ជាមួយលោក ស៊ី ជីនពីង រហូតក្លាយជា«មិត្តដែកថែបកម្ពុជា-ចិន» ហើយឈានដល់ការដាក់ចេញ«ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលបន្តអនុវត្តដោយសម្តេចធិបតី ជាមួយនិងលោក ស៊ី ជីនពីង ជាពិសេសទំនាក់ទំនងលើគ្រប់វិស័យក្នុងទិសដៅឆ្ពោះទៅការរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ដដែល។
ឯកឧត្តម ថា ទំនាក់ទំនងទាំងអស់នេះ គឺក្នុងគោលដៅអភិវឌ្ឍន៍ជាតិ ដោយប្រែទំនាក់ទំនងទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។

តាមរយៈទំនាក់ទំនងការទូតដែលឈានដល់ខួប៦៦ឆ្នាំ និងបទពិសោធពីទស្សនកិច្ចរយៈពេល៥ថ្ងៃមកនេះ ឯកឧត្តម ហ៊ុន ម៉ានី បានចាត់ទុកថា ជាកម្មាភិបាលជំនាន់ក្រោយ ស្វែងយល់កាន់តែច្បាស់បន្ថែមនូវអ្វីជាព្រះរាជបន្ទូលរបស់ ព្រះបរមរតនកោដ្ឋ ប្រសាសន៍របស់សម្តេចតេជោ និងសម្តេចធិបតី ដែលតែងលើកឡើងជាប្រចាំថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងពិសេសដោយការគោរពគ្នា និងការជឿទុកចិត្តគ្នា៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


