ព័ត៌មានជាតិ
កម្មវិធីផ្លាស់ប្តូរនិស្សិតកម្ពុជា-ចិន ជាឱកាសផ្លាស់ប្តូរការអប់រំលក្ខណៈអន្តរជាតិ និងវប្បធម៌
ក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិតចិន ខេត្តគួយចូវ-កម្ពុជា លើកទី២ ឆ្នាំ២០២៥ ត្រូវបានរៀបចំនៅរាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ ក្រោមប្រធានបទ «ផែនការនិស្សិតឆ្នើម ទៅសិក្សានៅបរទេសរាប់ពាន់នាក់» ដែលកម្មវិធីនេះ នឹងក្លាយជាឱកាសដើម្បីឱ្យសាកលវិទ្យាល័យចិន និងសាកលវិទ្យាល័យកម្ពុជា បានផ្លាស់ប្តូរការអប់រំជាលក្ខណៈអន្តរជាតិ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញការអប់រំរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសស្វែងយល់អំពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អក្សរសាស្ត្រខ្មែរ និងតំបន់ទេសចរណ៍នានា ដែលជាកេរមរតកដ៏សម្បូរបែបដែលបុព្វបុរសខ្មែរបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ។
កម្មវិធីត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី WU Haiyan តំណាងសាកលវិទ្យាធិការង និងជាប្រធាននាយកដ្ឋានការផ្លាស់ប្តូរការសិក្សាអន្តរជាតិរបស់សាកលវិទ្យាល័យ Qiannan Normal University of Nationalities លោកគ្រូ អ្នកគ្រូ និងនិស្សិតកម្ពុជា-ចិន ជាច្រើនរូប កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅដល់និស្សិតឆ្នើមទាំងអស់ ដែលបានមកដល់ប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកម្មវិធីផ្លាស់ប្តូរនេះ ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ។ លោកក៏បានលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យទាញយកអត្ថប្រយោជន៍ពីឱកាសដ៏វិសេសវិសាលនេះ ដើម្បីសិក្សាស្វែងយល់ពីវប្បធម៌ ប្រពៃណី និងភាពសម្បូរបែបនៃប្រទេសកម្ពុជា ព្រមទាំងចែករំលែកបទពិសោធចំណេះដឹងរបស់ខ្លួនទៅវិញទៅមកផងដែរ។

បន្ថែមលើនេះ លោក ហង់ជួន ណារ៉ុន ជឿជាក់ថា កម្មវិធីផ្លាស់ប្តូរនិស្សិតដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងចំណងមិត្តភាព និងលើកកម្ពស់ការស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ ដើម្បីកសាងអនាគតរួមគ្នាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយសុខសន្តិភាព វិបុលភាព និងចីរភាព។

តាមរយៈកម្មវិធីនេះ សិស្សនិស្សិត នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ស្វែងយល់ពីតម្លៃភាសា និងពង្រឹងជំនាញ ឱកាសរៀននិយាយភាសាខ្មែរ ក៏ដូចជាអភិវឌ្ឍជំនាញជាក់ស្តែងផ្សេងៗទៀត តាមរយៈការសិក្សា និងការអនុវត្តនៅក្នុងបរិយាកាសកម្ពុជា៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


