ព័ត៌មានជាតិ
កម្ពុជាស្នើចិនឱ្យបង្កើតគំនិតផ្តួចផ្តើមថ្នាក់តំបន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) លោក ហែម វណ្ណឌី បានស្នើបង្កើតគំនិតផ្តួចផ្តើមថ្នាក់តំបន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ ដោយរំលេចគំនិតផ្តួចផ្តើម “ច្រករបៀងនវានុវត្តន៍មេគង្គ-ឡានឆាង ដើម្បីប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ទៅជាមជ្ឈមណ្ឌលសម្រាប់ការផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យា ។

ការលើកឡើងរបស់លោក ហែម វណ្ណឌី ធ្វើឡើងកាលពីថ្ងៃទី១១ ខែមិថុនា ក្នុងឱកាសដែលលោកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទខ្សែក្រវាត់ និងផ្លូវ លើកទី២ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅខេត្តស៊ីឈួន នៃប្រទេសចិន។
លោកថា សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការនេះគឺជាការបោះជំហានដ៏សំខាន់ សម្រាប់ការធ្វើទំនើបកម្មឧស្សាហកម្ម ការអភិវឌ្ឍជំនាញ និងការបង្កើតអនាគតដ៏រឹងមាំមួយ។ ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យបង្កើតគំនិតផ្តួចផ្តើមពីរទៀត គឺ ធនធានឌីជីថលរួមខ្សែក្រវាត់និងផ្លូវ (Belt and Road Digital Commons) ដើម្បីផ្តល់លទ្ធភាពសម្រាប់ការចូលប្រើប្រាស់ទិន្នន័យ ឧបករណ៍ និងមូលនិធិ ព្រមទាំង ក្របខ័ណ្ឌអភិបាលកិច្ចបច្ចេកវិទ្យាប្រកបដោយបរិយាបន្ន ដើម្បីធានាថាអត្ថប្រយោជន៍នៃបច្ចេកវិទ្យាត្រូវបានចែករំលែកដោយសមធម៌ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
លោកហែម វណ្ណឌីថ្លែងថា៖ “ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យារបស់ចិនមិនមែនសម្រាប់តែបម្រើប្រយោជន៍ប្រទេសចិនទេ ប៉ុន្តែក៏បាននិងកំពុងផ្តល់វិបុលភាពជាសកល។ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកសាងវិបុលភាពនេះសម្រាប់អនាគត»។

បើយោងតាម MISTI សន្និសីទខ្សែក្រវាត់ និងផ្លូវស្តីពីការផ្លាស់ប្តូរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកទី២ គឺជាវេទិកាជំរុញកិច្ចសហប្រតិបត្តិនវានុវត្តន៍ក្នុងចំណោមប្រទេសដែលចូលរួមអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ សន្និសីទឆ្នាំនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “រួមគ្នាដើម្បីនវានុវត្តន៍ ការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា” ដោយផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍សកលមួយប្រកបដោយបរិយាបន្ន។
កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមនេះ។ ចាប់តាំងពីឆ្នាំ២០២២ មក កម្ពុជាបានចុះអនុស្សរណៈលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាច្រើន ជាមួយភាគីចិន ដោយបានអនុវត្តកម្មវិធីស្រាវជ្រាវរួមគ្នា ការផ្ទេរបច្ចេកវិទ្យា និងកម្មវិធីផ្លាស់ប្តូរការរៀនសូត្រពីគ្នាជាដើម។ វឌ្ឍនភាពសំខាន់មួយទៀតដែលនឹងលេចចេញក្នុងខែមិថុនាខាងនេះ គឺការចាប់ផ្តើមគម្រោងស្រាវជ្រាវ កម្ពុជា-ចិន ក្នុងគោលបំណងពន្លឿនកិច្ចសហការផ្នែកវិទ្យាសាស្ត្រ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


