ព័ត៌មានជាតិ
ថៃថាតំបន់មុំបីជាដីថៃ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សួរវិញថា បើជាដីខ្លួនឯងហេតុអ្វីមិនទៅតុលាការអន្តរជាតិជាមួយកម្ពុជា?
ថៃ ចាត់ទុកថាតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី ដែលស្ថិតក្នុងផែនទីរបស់កម្ពុជា និងប្រាសាទដែលសាង សង់ដោយបុព្វបុរសខ្មែរ ថាជាទឹកដីរបស់ខ្លួន។ បញ្ហាទាំង៤នេះ គឺកម្ពុជា ខំដោះស្រាយជាមួយថៃ ប្រមាណ ២៥ឆ្នាំទៅហើយ តែមិនដាច់ស្រាច់ រហូតកើតមានសង្គ្រាមប្រដាប់អាវុធ និងពាក្យសម្ដី កើតឡើងកាលពីចុងខែឧសភា។ បន្ទាប់ពីកងទ័ពថៃ ឈ្លានពានបាញ់សម្លាប់ទ័ពរបស់ខ្លួន និងដោះស្រាយមិនចប់ងាយ រដ្ឋាភិបាលកម្ពុជា សម្រេចយកវិវាទទាំង៤នេះ ប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ប៉ុន្តែថៃវិញហាក់ខ្លាចតុលាការយុត្តិធម៌មួយនេះ បែជាទាមទារឱ្យបន្តចរចាទ្វេភាគី។ នៅថ្ងៃពុធ នេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចោទសួរទៅកាន់ភាគីថៃថា បើច្បាស់ថាជាដីរបស់ខ្លួន ហេតុអ្វីមកយកបញ្ហានេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិជាមួយកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ថ្លែងមកកាន់អ្នកសារព័ត៌មាន បន្ទាប់ចប់ពិធីសួរសុខទុក្ខកងទ័ពនៅសមរភូមិមុខ ដូច្នេះ៖«គេមានបំណង គេខំញុះញង់ គេខំកែឆ្នៃ គេខំលាបពណ៌យ៉ាងណាក៏ដោយទឹកដីកម្ពុជា នៅតែជាទឹកដីកម្ពុជា ហើយដើម្បីឱ្យមានភាពច្បាស់យើងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ព្រោះថាគេក៏អះអាងថាជាដីរបស់គេ យើងក៏អះអាងថាជាដីរបស់យើង ហើយយើងច្បាស់ទឹកដីរបស់យើង។ អ៊ីចឹងហើយបានជាយើងដោយទៅតុលាការឡាអេ ដោយមិនចាំបាច់មានការព្រួយបារម្ភ ហើយដែលនិយាយថា មាសសុទ្ធមិនខ្លាចភ្លើង។ សំណួរដែលត្រូវតែចោទសួរមានតែប៉ុណ្ណេះ ហេតុអីគេមិនហ៊ានទៅ បើសិនជាគេមិនមានការព្រួយបារម្ភ ហើយគេមានភាពច្បាស់លាស់របស់គេ? »។

នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជួយលើកទឹកចិត្តកងទ័ព និងជឿជាក់មកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ។
ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ថា ក្នុងនាមប្រជាពលរដ្ឋខ្មែរ ស្រលាញ់ទឹកដីរបស់ខ្មែរ គឺត្រូវតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គ្រប់កាលៈទេសៈ និងគាំទ្រលើចំណាត់ការទាំងបីរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដែលក្នុងរួមមាន ៖ ការទូត ច្បាប់ និងយោធា។

សូមរម្លឹកជាថ្មីថា បន្ទាប់ពីអង្គសមាជព្រឹទ្ធសភា រដ្ឋសភា បោះឆ្នោតគាំទ្រជាសំឡេងរួមឱ្យបន្តដំណើរការបណ្ដឹងទៅកាន់តុលាការអន្តរជាតិ រដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជូនវិវាទព្រំដែនតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទៅតុលាការអន្តរជាតិ ICJ នៅទីក្រុងឡាអេ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ ប្រកបទៅដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដោយមិនដាក់របៀបវារៈវិវាទព្រំដែនទាំង៤ទីតាំងទៅជជែកក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ឡើយ ដែលគ្រោងរៀបចំនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខឡើយ។

ប៉ុន្តែរដ្ឋាភិបាលថៃវិញ ឆ្លើយតបថាខ្លួនមិនចង់មានការប្ដឹងផ្ដល់ទៅតុលាការយុត្តិធម៌ទេ សុំត្រឹមការចរចារកដំណោះស្រាយព្រំដែនជាមួយកម្ពុជាជាលក្ខណៈទ្វេភាគីដោយប្រើយន្តការ គណៈកម្មការព្រំដែនចម្រុះ (JBC) និងគណៈកម្មការព្រំដែនទូទៅ (GBC)។

ឆ្លើយតបនឹងជំហររបស់កម្ពុជា ដែលមិនដាក់បញ្ហាទាំង៤ ចូលក្នុងរបៀបវារៈកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ថៃ គម្រាមកាត់ផ្ដាច់ចរន្តអគ្គិសនីតាមព្រំដែនជាមួយកម្ពុជា ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ឆ្លើយតបវិញថា វិធីនេះមិនបានធ្វើឱ្យកម្ពុជាប្រែជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងរបៀបវារៈកិច្ចប្រជុំ JBC ខាងមុខនេះឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


