Connect with us

ព័ត៌មានជាតិ

«ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» កំពុងចាក់ឬសយ៉ាងមាំក្នុងការប្រឡងជ្រើសរើសមន្រ្តី

បានផុស

នៅ

ទិសស្លោក «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» កំពុងចាក់ឬសយ៉ាងមាំក្នុងការប្រឡងជ្រើសរើសមន្រ្តីរាជការ និងមហាជនសាទរទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើទិសស្លោក «ជាប់ដោយមោទន: ធ្លាក់ដោយអស់ចិត្ត» រាជរដ្ឋាភិបាល បានដាក់ចេញនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលមានក្រសួងមុខងារសាធារណៈទទួលបន្ទុកដឹកនាំ រៀបចំ ក្រោមការដឹកនាំផ្ទាល់ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

តាមរយៈការអនុវត្តនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលនេះ ត្រូវបានមហាជនគ្រប់ស្រទាប់សាទរផ្តល់ជំនឿទុកចិត្ត បង្ហាញនូវភាពកក់ក្តៅចំពោះការប្រឡងប្រជែង ដែលបានប្រពឹត្តទៅប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។

ជាក់ស្ដែង ដូចសព្វមួយដង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយដែលដឹកនាំដោយលោក កែវ ធីវុធ ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍នៅក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធានាបាននូវគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

ជាកត់សម្គាល់ អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល រហូតដល់ប្រកាសលទ្ធផលស្ថាពរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម