Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បញ្ចប់ជំហានទី១ ១០០% លើការពង្រឹងសេវាសុខភាព នៅខេត្តកំពង់ធំ

បានផុស

នៅ

ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាព នៃក្រសួងសុខាភិបាល បានចុះពង្រឹងការបម្រើសេវាសុខភាពនៅមណ្ឌលសុខភាពទូទាំង ២៥ ខេត្តក្រុង ក្នុងនោះ ខេត្តកំពង់ធំ ក្រុមការងារបានចុះមណ្ឌលសុខភាព សរុបចំនួន ៥៦ និងប៉ុស្តិ៍សុខភាពចំនួន ៥ បញ្ចប់ជំហានទី ១ ស្មើនឹង ១០០% ទូទាំងខេត្តកំពង់ធំ រៀបចំផែនការសកម្មភាពក្នុងជំហានបន្ទាប់ ដើម្បីពង្រឹងឱ្យបានកាន់តែប្រសើរ នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារបរិក្ខារក្នុងមណ្ឌលសុខភាព ធានាបានការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយទទួលបានការណែនាំពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី សាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុក និងមានការណែនាំពី អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ វេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយ សាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យ ស្ថានភាព នៃមណ្ឌលសុខភាពចំនួន ១០ និងប៉ុស្តិ៍សុខភាពចំនួន ៥ នៃស្រុកប្រតិបត្តិស្ទោង ស្រុកប្រតិបត្តិកំពង់ធំ និងស្រុកប្រតិបត្តិបារាយសន្ទុក ក្នុងខេត្តកំពង់ធំ។

ការចុះត្រួតពិនិត្យនេះជាលើកទី៦ ក្នុងដំណើរសិក្សាឈ្វេងយល់គាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការថែទាំ និងព្យាបាល ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព នៅមណ្ឌលសុខភាព និងសហគមន៍ ស្របតាម “សេចក្តីណែនាំ ស្តីពី សំណុំសកម្មភាពអប្បបរមាសម្រាប់អភិវឌ្ឍមណ្ឌលសុខភាព។

រដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ត្រីគ្រប់ជាន់ថ្នាក់ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធចំពោះកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានធ្វើឡើងដើម្បីកែលម្អមុខងាររបស់មណ្ឌលសុខភាពឱ្យទទួលបាននូវលទ្ធផលល្អគួរឱ្យកោតសរសើរ និងបានជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។

រដ្ឋលេខាធិការខាងលើបានផ្ដល់ជាអនុសាសន៍ណែនាំជូនដល់ក្រុមការងារដែលមានដូចជា៖ ១. គិតគូរផែនការរួមបញ្ចូលគ្នារបស់មណ្ឌលសុខភាព និងការចូលរួមសហគមន៍ ២. ពង្រាយធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹង សមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស ៣. ពង្រឹងប្រព័ន្ធកត់ត្រានូវព័ត៌មានអ្នកមកប្រើប្រាស់សេវាឱ្យបានត្រឹមត្រូវ និងជាប់លាប់រួមទាំងបំពាក់សម្ភារបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ ៤. លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ៥. ផ្សព្វផ្សាយប្រព័ន្ធលេខទូរសព្ទទាន់ហេតុការណ៍សម្រាប់មណ្ឌលសុខភាពនីមួយៗផ្ដល់ឱ្យបុគ្គលិកប្រើប្រាស់ប្រចាំការទៅតាមវេនយាម ២៤ម៉ោង ត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យដឹងទូលំទូលាយ ៦. ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយ សេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង ៧. ពង្រឹងការអនុវត្តសកម្មភាពមន្ត្រីមានបទពិសោធន៍ចុះជួយបណ្តុះបណ្តាលដល់មណ្ឌលសុខភាព ៨. រៀបចំផែនការសកម្មភាព ដោយពិនិត្យទៅលើវឌ្ឍនភាពការងារ និង). ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព។

បន្ថែមពីនេះទៀត វេជ្ជបណ្ឌិត នាង ភារិទ្ធ បានសំណូមពរដល់ក្រុមប្រឹក្សាឃុំបន្ត ជួយជំរុញការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា សម្រួលក្នុងការមកទទួលសេវាថែទាំសុខភាព និងសូមគាំទ្រដល់វិស័យសុខាភិបាល ក្នុងការអនុវត្តសកម្មភាពឱ្យបានស្របតាមគោលនយោបាយជាអាទិភាព និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ រដ្ឋលេខាធិការ ក៏បានផ្តាំផើ្ញសួរសុខទុក្ខពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះមានការចូលរួមសម្របសម្រួលពី អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ និងការចូលរួមដំណើរដោយ ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៣ អភិបាលរងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងមន្ត្រីអមដំណើរពាក់ព័ន្ធសំខាន់ៗជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៥ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៩ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម