ព័ត៌មានជាតិ
ជំនួបជាមួយទូតកូរ៉េខាងជើង សម្ដេច ហ៊ុន សែន ថា កម្ពុជាមិនចង់ឃើញសង្គ្រាមនៅឧបទ្វីបកូរ៉េឡើយ
កម្ពុជាចង់ឃើញប្រទេសកូរ៉េទាំងពីរ ដែលជាបងប្អូននឹងគ្នាមានទំនាក់ទំនងល្អជាមួយគ្នាវិញ ដោយចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងជើងប្រចាំកម្ពុជា លោក ចាង យ៉ុងហ្គុន។
សម្ដេចតេជោ បានបញ្ជាក់ប្រាប់លោកឯកអគ្គរដ្ឋទូត ថា កម្ពុជាពេញចិត្តក្នុងការចូលរួមស្វែងរកដំណោះស្រាយសន្តិភាពដល់ប្រទេសកូរ៉េទាំងពីរ។

សម្រាប់នៅក្នុងក្របខណ្ឌអាស៊ាន សម្ដេចតេជោ ក៏បានបង្ហាញបំណងចង់ឱ្យកូរ៉េខាងជើង ប្រើវេទិកាអាស៊ាន ដើម្បីរក្សាទំនាក់ទំនងជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងការផ្សាភ្ជាប់កូរ៉េខាងជើងជាមួយតំបន់អាស៊ាន។ សម្តេចតេជោ បន្តថា កម្ពុជា យល់អំពីភាពចាំបាច់នៃការការពារខ្លួនរបស់កូរ៉េខាងជើង ក៏ប៉ុន្តែកូរ៉េខាងជើងក៏កុំដាក់វិធានការដែលដើរហួសពីភាពចាំបាច់ ដែលនាំឱ្យមានការព្រួយបារម្ភដល់ប្រទេសក្នុងតំបន់ និងអាស៊ាន។

ភ្ជាប់ទៅនឹងបំណងខាងលើ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទីកម្ពុជា ក៏បានសុំការយោគយល់ដែលកម្ពុជាត្រូវបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ចំពោះទណ្ឌកម្មទៅលើកូរ៉េខាងជើងផងដែរ។ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ថា កម្ពុជា គឺជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ដូច្នេះ កម្ពុជាត្រូវតែបង្ខំចិត្តអនុវត្តតាមសេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។
សម្ដេចតេជោ ថា ការដាក់ទណ្ឌកម្មនេះ មិនត្រឹមតែប៉ះពាល់ដល់កូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ះពាល់ដល់ប្រទេសនានា រួមទាំងកម្ពុជាផងដែរ។

ការលើកឡើងរបស់សម្ដេចតេជោខាងលើ បានធ្វើឡើងនៅក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយលោក ចាង យ៉ុងហ្គុន ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បានសម្ដែងក្ដីរីករាយ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើតកូរ៉េខាងជើង និងខួបលើកទី៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េខាងជើង (១៩៦៤-២០២៤)។
លោកឯកអគ្គរដ្ឋទូត ថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរអស់រយៈពេល៦០ឆ្នាំមកនេះ ជាទំនាក់ទំនងប្រវត្តិសាស្រ្តដែលបានកសាងឡើងដោយអតីតប្រមុខរដ្ឋនៃប្រទេសទាំងពីរ គឺលោក គីម អ៊ីលស៊ុង និងព្រះករុណាសម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


