ព័ត៌មានជាតិ
ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ប្រកាសឲ្យបើកដំណើរការសាលាទាំង១៩ ដែលបានផ្អាកជាបណ្តោះអាសន្ន
សៀមរាប ៖ តាមសេចក្ដីជូនដំណឹងការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ចុះថ្ងទី១១ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្រោយការស្រាវជ្រាវ និងពិនិត្យសំណាកលើកទី១ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយស្ត្រី ដែលផ្ទុកជំងឺកូវីដ-១៩ លទ្ធផល គឺអវិជ្ជមាន កូវីដ -១៩ ទាំងអស់នោះ ហេតុនេះ ដើម្បីជៀសវាងផលប៉ះពាល់ដល់ ការសិក្សារបស់សិស្សានុសិស្ស និង មានការយល់ព្រមពីថ្នាក់ដឹកនាំផង ការិយាល័យអប់រំយុវជន និងកីឡាស្រុក សម្រេចបើកដំណើរការការសិក្សារបស់សាលាទាំង១៩ ជាធម្មតាវិញ ដោយអនុវត្តតាមវិធានការ ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្លួន។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប បានមានប្រសាសន៍ថា តាមសំណើរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក និង តាមការស្រាវជ្រាវ និងពិនិត្យសំណាកលើកទី១ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយស្ត្រីដែលផ្ទុកជំងឺកូវីដ-១៩ លទ្ធផល គឺអវិជ្ជមាន កូវីដ -១៩ ទាំងអស់នេះ មន្ទីរយល់ព្រមតាមសំណើរបស់ការិយាល័យអប់រំស្រុកពួក ដើម្បីជៀសវាងផលប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស ប៉ុន្ដែត្រូវអនុវត្តតាមវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្លួន។

សូមជម្រាបថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ សាលារៀនចំនួន១៩កន្លែង នៅក្នុងឃុំចំនួន៤ ក្នុងនោះមាន ៖ ឃុំខ្នាត ចំនួន០៦ សាលា , ឃុំពួក ចំនួន០៥ សាលា , ឃុំសំរោងយា ចំនួន០៣ សាលា និង ឃុំកែវពណ៌ ចំនួន ០៥ សាលា បានសម្រេចបិទមិនឲ្យសិស្សចូលរៀនជាបណ្ដោះអាសន្ន ក្រោយពេលស្ដ្រីម្នាក់ឆ្លងជំងឺកូវីដ១៩ មកពីខេត្ដព្រះសីហនុ ចូលក្នុងសហគមន៍នៅស្រុកពួកនោះ៕
ដោយ ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


