ព័ត៌មានជាតិ
ភ្ញៀវទេសចរជាង៤ម៉ឺននាក់ ទៅកម្សាន្តក្នុងព្រឹត្តិការណ៍ស្នាមញញឹម នៃកម្ពុជា លើកទី២
បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ចំនួនទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចូលទស្សនាខេត្តសៀមរាប ក្នុងកំឡុងរៀបចំព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជាពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ មានចំនួនប្រមាណ ៤៤,៨២៤ នាក់ ក្នុងនោះ ទេសចរអន្តរជាតិមានចំនួន ៦,០២៤ នាក់ ទេសចរជាតិ និងប្រជាពលរដ្ឋមានចំនួនប្រមាណ ៣៨,៨០០ នាក់។

“ស្នាមញញឹមនៃកម្ពុជា” លើកទីពីរនេះ ធ្វើឡើងដើម្បីអបអរសាទរខួប ២០ព្រះវស្សា នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងគោលបំណងរួមគ្នា ជំរុញការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា។ ទន្ទឹមនឹងនេះ ក៏ជាការគាស់រំលឹកឡើងវិញពីប្រវត្តិសាស្ត្រដ៏មហស្ចារ្យ ការបង្ហាញពីទម្រង់នៃសិល្បៈវប្បធម៌ ខ្មែរដ៏ល្អផូរផង់ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា បានស្គាល់ និងបានយល់នាពេលនេះ។ កម្មវិធី“ស្នាមញញឹមនៃកម្ពុជា”ក៏ត្រូវបាននិម្មិតឡើងក្នុងគោលបំណងដ៏ធំបំផុតមួយ គឺជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជាជាថ្មីម្ដងទៀត នៅចុងឆ្នាំ២០២៤ នឹងការត្រៀមខ្លួនរួចជាស្រេច នៃការឈានចូលមកដល់នៅឆ្នាំ២០២៥។

សូមបញ្ជាក់ថា ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ មានកម្មវិធីសំខាន់ៗជាច្រើន នៅព្រឹកថ្ងៃទី២៩ ខែតុលា គឺជាពិធីបើកព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២ និងមានការសម្ដែងសិល្បៈផ្សេងៗ អមជាមួយនឹងការតាំងពិព័រណ៌សិល្បៈវប្បធម៌ចម្រុះផងដែរ។ រីឯនៅ ពេលរសៀល គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៃទស្សនីយភាពការដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរ និងការសម្ដែងរបាំបុរាណខ្មែរជាច្រើនទម្រង់ ដោយមានសិល្បករសិល្បការិនីល្បីៗប្រមាណ ៥០០នាក់ បានស្ម័គ្រចិត្តចូលរួមសម្ដែងយ៉ាងរស់រវើក។ ដោយឡែក នៅថ្ងៃទី៣០ ខែតុលា មានរៀបចំ កម្មវិធី ស្នាមញញឹមនៃកម្ពុជា ដែលក្នុងនោះមានរៀបចំពិព័រណ៍ភ្លក់ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ ការប្រគំតន្ត្រីខ្នាតតូច ការសម្តែងផ្ទាំងទស្សនីយភាពល្បែង របាំ ជាច្រើនទម្រង់ ដើម្បីជាកិច្ចស្វាគមន៍ និង ផ្ដល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរ ជាតិ-អន្តរជាតិ៕
អត្ថបទ៖ ជុន កុសល






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


