ព័ត៌មានជាតិ
ទូក “ង” ជាង៣០ទូកនឹងចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូក នៅក្រុងសៀមរាបនៅខាងមុខ
តាមរយៈក្រុមការងារបច្ចេកទេស រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក របស់រដ្ឋបាលខេត្តសៀមរាប បង្ហាញថា ទូក “ង” ប្រមាណជាង ៣០ទូក នឹងចូលរួមប្រកួត នៅថ្ងៃទី១៤ និង ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។

លោក អ៊ឹង គឹមលាង ប្រធានអនុគណៈកម្មការបច្ចេកទេសបានឲ្យ កម្ពុជាថ្មី ដឹងថា នៅឆ្នាំ២០២៤នេះ រដ្ឋបាលក្រុង ស្រុក គ្រឹះស្ថានសាធារណៈ អង្គការ សមាគម គ្រឹះស្ថានឯកជន ជាច្រើន នឹងនាំយកទូក “ង” មកចូលរួមប្រកួត បន្ថែមពីនេះ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គការជុំវិញខេត្ត ក៏នឹងចូលរួមអុំប្រកួត ដើម្បីញ៉ាំងឱ្យពិធីនេះ កាន់មានភាពសប្បាយរីករាយផងដែរ។

លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា ក្រៅពីពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងក្រុងសៀមរាប ក៏មានរៀបចំកម្មវិធីកម្សាន្តសប្បាយចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែវិច្ឆិកា ក្នុងនោះ រួមមាន ការប្រគុំមន្ត្រីសម័យ បុរាណ កម្មវិធីជិះទូកកម្សាន្ត កម្មវិធីដាល់អំបុក កម្មវិធីលេងល្បែងកម្សាន្ត ពិព័រណ៍ម្ហូបអាហារ និងមានកម្មវិធីជាច្រើនទៀត ។
លោក អភិបាលរង ក៏បានណែនាំដល់អ្នកពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយនូវព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ ឱ្យបានទូលំទូលាយទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ ជាមួយនោះ ប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តត្រូវពង្រឹងសេវាកម្ម និងរក្សាតម្លៃសមរម្យ ចៀសវាងការតម្លើងថ្លៃ ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ដែលមកកម្សាន្តក្នុងខេត្តសៀមរាប។
ដោយ៖ គឿនវេត




-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ