Connect with us

ព័ត៌មានជាតិ

ធនាគារពិភពលោកប្តេជ្ញាពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការជាមួយកម្ពុជាលើកែលម្អការអប់រំកម្រិតមូលដ្ឋាន

បានផុស

នៅ

លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា ឡាវ និងវៀតណាម បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា
ជាពិសេសពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការរៀបចំគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋានដើម្បីងាយស្រួលក្នុងការជួយគាំទ្រឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញនូវចំណាប់អារម្មណ៍នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងក្នុងជំនួបពិភាក្សាជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្ទើរគ្រប់វិស័យ ជាពិសេសសម្រាប់វិស័យអប់រំផ្ទាល់។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីពង្រឹងគុណភាពអប់រំ ជាពិសេសនៅកម្រិតថ្នាក់ដំបូងក្រសួងអប់រំបានធ្វើកំណែទម្រង់វិស័យអប់រំ និងចំណុចមួយចំនួនដូចជា៖ ការពង្រឹងសមត្ថភាពគ្រូបង្រៀន បង្កើតវិធីសាស្ត្របង្រៀនថ្មីៗ បណ្តុះបណ្តាលគ្រូបង្រៀន បង្កើនម៉ោងសិក្សា មានបណ្ណាល័យស្តង់ដា បង្កើនម៉ោងអាន និងសរសេរ ពង្រឹងការគ្រប់គ្រងសាលារៀន មាតាបិតា អ្នកអាណាព្យាបាលត្រូវយកចិត្តទុកដាក់ និងតាមដានសកម្មភាពសិក្សារបស់សិស្សមាន​សម្ភារសិក្សា និងឯកសារពាក់ព័ន្ធគ្រប់គ្រាន់ ជាពិសេសត្រូវមានផែនការ និងរៀបចំអនុវត្តឱ្យបានច្បាស់លាស់ដើម្បីធានាឱ្យកុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងរយៈពេលវែង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម