Connect with us

ព័ត៌មានជាតិ

ទូកងខេត្តក្រចេះ ទទួលបានចំណាត់ថ្នាក់​ផែន​លេខ​ ១ រហូតដល់ ១១ ទូក ក្នុង​ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ

បានផុស

នៅ

ទូកងខេត្តក្រចេះសរុបចំនួន ២០ ទូក មកពីតាមបណ្តាវត្តអារាម ក្នុងក្រុង/ស្រុក បានចូលរួមការ​ប្រកួត​ក្នុង​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ អកអំបុក នៅឯរាជធានីភ្នំពេញ។

បើតាមរដ្ឋ​បាលខេត្តក្រចេះ ក្នុងការ​ចូលរួម​ការ​ប្រកួតក្នុង​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ អកអំបុក ​រយៈពេល ៣ ថ្ងៃ ​ទូកងខេត្តក្រចេះចំនួន ២០ ទូក ទទួលបានលទ្ធផល ចំណាត់ថ្នាក់ផែនលេខ ១ ចំនួន ១១ ទូក, ចំណាត់​ថ្នាក់ផែនលេខ ២ ចំនួន ៤ ទូក , ចំណាត់ថ្នាក់ផែនលេខ ៣ ចំនួន ៤ ទូក និងចំណាត់ថ្នាក់ផែនលេខ ៤ ចំនួន ១ ទូក។

ក្នុង​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ អកអំបុក នៅឯរាជធានីភ្នំពេញ សម្រាប់ខេត្តក្រចេះ បាន​បញ្ជូន​ទូកងសរុបចំនួន ២០ ទូក ក្នុងនោះមានទូកខ្នាតពិសេសចំនួន ៥ ទូក និងទូកខ្នាងអន្តរជាតិចំនួន ១៥ ទូក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៨ នាទីutes មុន

អ៊ូច​ ធារិទ្ធ​ សម្ដែង​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ឃើញ​កីឡាករ​ចេះ​ជួយ​គ្នា​ពេល​មាន​របួស​

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្ត្រីការបរទេសឡាវ ត្រៀមធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងសប្ដាហ៍នេះ

សេដ្ឋកិច្ច២៤ នាទីutes មុន

ក្រុមហ៊ុនបារាំង SCA ត្រៀមដាក់បុគ្គលិក ១០០០ នាក់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មានជាតិ៤៣ នាទីutes មុន

​ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប សម្រេចបានជិត២,៤​ពាន់លាន​ដុល្លារក្នុងឆមាសទី១

សន្តិសុខសង្គម៥០ នាទីutes មុន

អភិបាលខេត្តប៉ៃលិន ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធសហការជាមួយម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ក្នុងការគ្រប់គ្រងជនបរទេស

Sokha Hotels

ព័ត៌មានពេញនិយម