សេដ្ឋកិច្ច
ក្រុមហ៊ុនបារាំង SCA ត្រៀមដាក់បុគ្គលិក ១០០០ នាក់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុនបារាំងដែលទទួលបានសិទ្ធិគ្រប់គ្រងសេវាកម្មមួយចំនួន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងប្រើប្រាស់បុគ្គលិកប្រមាណ ១០០០ នាក់។ ក្នុងចំណោមបុគ្គលិក ១០០០ នាក់ មានខ្មែរ ៩០%។

លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងក្នុងពេលចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់សិទ្ធិទៅដល់ក្រុមហ៊ុន SCA ផ្ដល់សេវាកម្មមួយចំនួននៅអាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥។
លោក ស៊ីន ចាន់សិរីវុត្ថា យល់ឃើញថា៖ «អាកាសយានដ្ឋានមួយៗ ត្រូវមានក្រុមប្រតិបត្តិករដែលមានវិជ្ជាជីវៈ និងបទពិសោធន៍ ក្នុងការគ្រប់គ្រង និងប្រតិបត្តិអាកាសយានដ្ឋាន ក្រុមហ៊ុនមានធនធាន និងបទពិសោធន៍ច្រើនឆ្នាំស្រាប់ គឺ ៣០ ឆ្នាំ ក្រោមកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យអាកាសយានដ្ឋានលេចមុខមាត់ពីការផ្ដល់សេវាកម្មកាន់តែប្រសើរឡើង និងកាន់តែលេចធ្លោឡើងក្នុងតំបន់ និងសកលលោក»។

អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F តម្លៃ ២ ពាន់លានដុល្លារ ដំណាក់កាលទី១ បានបិទបញ្ចប់ការសាងសង់ ទាំងស្រុង និងត្រៀមបើកឱ្យដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។
យោងតាមអាកាសចរស៊ីវិល នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាមផ្លូវអាកាសជាង ៣,៦ លាននាក់ កើនឡើង ២០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករណ៍ថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនដល់ចំនួន ៧,៥លាននាក់ នៅក្នុងឆ្នាំ ២០២៥នេះ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


