ព័ត៌មានអន្ដរជាតិ
ជនលួចវាយទាហានខ្មែរហើយរត់ ជាប់គុកតែ១៥ថ្ងៃ និងពិន័យប្រាក់តិចតួចប៉ុណ្ណោះ
ជនកំសាក Sommai Srisukranan ដែលបានលួចវាយទាហានកម្ពុជានៅឯប្រាសាទតាមាន់ធំ កាលពីថ្ងៃអាទិត្យទី១៣ ខែកក្កដាឆ្នាំ២០២៥ ពេលនេះត្រូវតុលាការថៃកាត់ទោសឲ្យជាប់ពន្ធនាគារ១ខែ និងពិន័យប្រាក់៥ពាន់បាត(១៥៥ដុល្លារអាមេរិក) ប៉ុន្តែសម្រាលទោសមកត្រឹម១៥ ថ្ងៃវិញហើយពិន័យប្រាក់២.៥០០បាត (៧៧ដុល្លារ) បន្ទាបពីជននេះបានសារភាពកំហុសឆ្គង។

យោងតាមកាសែត Nationtv កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៥ អតីតអនុរក្ស រួមជាមួយនឹងមេធាវីផ្ទាល់ខ្លួន Wira Yut Sirirueangprapa បានធ្វើដំណើរទៅស្តាប់សាលក្រមនៅតុលាការខេត្ត Surin ។ បន្ទាប់ពីព្រះរាជអាជ្ញាបានបញ្ជូនសំណុំរឿងចោទប្រកាន់ ដែលបានដាល់ទាហានខ្មែរនៅប្រាសាទតាមឿងធំ ស្រុកផាន់ដុងរ៉ាក់ ខេត្តសុរិន្ទ កាលពីថ្ងៃទី១៩ ខែកក្កដា។
មេធាវីរបស់ជនកំសាកថៃ បានបង្ហាញព័ត៌មានដល់អ្នកសារព័ត៌មានថា ថ្ងៃនេះព្រះរាជអាជ្ញាបានចោទប្រកាន់ Sommai ក្រោមបទចោទបង្ករបួសស្នាមលើរាងកាយដល់អ្នកដ៏ទៃ មិនបានបង្កគ្រោះថ្នាក់ដល់រាងកាយ ឬចិត្តទេ ហើយតុលាការបានកាត់ទោស ដាក់ពន្ធនាគារ ១ ខែ និងពិន័យជាប្រាក់ ៥ ពាន់បាត។
ប៉ុន្តែនៅក្នុងតុលាការ ជនលួចវាយទាហានកម្ពុជាហើយរត់នេះបានសារភាពទោសកំហុស ដូច្នេះ តុលាការបានកាត់បន្ថយទោសពាក់កណ្តាលមកនៅក្នុងពន្ធនាគារត្រឹមតែ ១៥ ថ្ងៃ និងពិន័យជាប្រាក់ ២.៥០០ បាត ហើយទោសដាក់ពន្ធនាគារត្រូវព្យួររយៈពេល១ឆ្នាំ។ ក្រោយពីនេះក៏ត្រូវហាមមិនឲ្យប្រព្រឹត្តបទល្មើសដដែលរយៈពេល១ឆ្នាំដែរ។
ថ្វីបើយ៉ាងនេះក្ដី ជនជាបចោទថៃរូបនេះនៅតែក្រអើតក្រទម ហើយអួតក្ដែងៗនៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា ខ្លួនមានអារម្មណ៍ធូរស្រាល ដោយសារតុលាការបានធ្វើការសម្រេចដែលស្របតាមច្បាប់ថៃ «បើខ្ញុំខុស ខ្ញុំត្រូវតែទទួលស្គាល់ ហើយយ៉ាងហោចណាស់ខ្ញុំមិនបានរត់ចេញទេ។ ខ្ញុំនៅតែនៅទីនេះ ហើយខ្ញុំគោរពច្បាប់ ព្រមទាំងទទួលយកការស្តីបន្ទោសទាំងអស់ បន្ទាប់ពីនេះខ្ញុំនឹងមិនទៅវាយនរណាម្នាក់ម្តងទៀតទេ»។
ទន្ទឹមនឹងនោះ បុរសថៃដ៏កំសាកនៅតែប្រកាសថា នឹងធ្វើដំណើរទៅតំបន់ប្រាសាទតាមឿងធំជាថ្មីម្ដងទៀត ព្រោះជឿជាក់ថា ប្រាសាទតាមឿនធំ គឺជាតំបន់របស់ប្រទេសថៃពិតៗ។ ជាងនេះទៅទៀត ជនដដែលថែមទាំងប្រាប់មេបញ្ជាការភូមិ២ថា បើមានង្គ្រាមខ្លួននឹងចូលរួមប្រយុទ្ធ បើទោះមានវ័យជរាដល់ទៅ៦០ប្លាយ និងត្រូវតុលាការកំពុងព្យួរទោស១ឆ្នាំក្ដី ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ក្រពុលមុខ រឿងចៅអធិការវត្តនិងស្រីស្នេហ៍ ទើបពន្លឿនការស៊ើបអង្កេត កុំឲ្យកាន់តែអាម៉ាស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


