ព័ត៌មានជាតិ
ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប សម្រេចបានជិត២,៤ពាន់លានដុល្លារក្នុងឆមាសទី១
កម្ពុជាបាននាំចេញទៅកាន់សហភាពអឺរ៉ុប មានទំហំទឹកប្រាក់ ២,៤ ពាន់លានដុល្លារក្នុងឆមាសទី១ឆ្នាំនេះ កើនជាង ២០,៤៧ ភាគរយធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាបញ្ហាប្រឈមនានាជាពិសេសការការងើបឡើងវិញនៃសង្រ្គាមពាណិជ្ជកម្មសកល និងប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយក្តី។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ សម្រាប់ការនាំចូលទំនិញរបស់កម្ពុជាពីសហភាពអឺរ៉ុបជាង៣៧៥លានដុល្លារ ថយចុះជាង ២០% ខណៈដែរពាណិជ្ជកម្មទ្វេភាគីសម្រេចបានទឹកប្រាក់ជាង២,៧៧៩ពាន់លានដុល្លារបានកើនឡើងជិត១៨% ។
របាយការណ៍បានបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ និងអេស្បាញជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជានៅសហភាពអឺរ៉ុបដែលមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួនជាង ៥៥០ លានដុល្លារ និង ៥២១ លានដុល្លាររៀងៗខ្លួន។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា តួលេខទាំងនេះបង្ហាញពីសារៈសំខាន់របស់សហភាពអឺរ៉ុបជាទិសដៅនាំចេញសម្រាប់កម្ពុជា ប៉ុន្តែកំណើននាប៉ុន្មានខែដើមឆ្នាំនេះគឺពុំទាន់ស្មើនឹងតម្លៃមុនការផ្ទុះរីករាលដាលនៃជំងឺកូវីដឡើយ។

លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន គុណភាពនៃផលិតផលកម្ពុជាមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ ដែលបានបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់នៅអឺរ៉ុប ។
លោកបានថ្លែងបញ្ជាក់ថា៖«ទោះបីជាការស្ទុះងើបសេដ្ឋកិច្ចដែលកំពុងបន្តរបស់ប្លុកសហភាពអឺរ៉ុបមិនឈានដល់កម្រិតមុនជំងឺកូវីដ១៩ក៏ដោយ ការនាំចេញរបស់យើងទៅកាន់ប្លុកនេះបានកើនឡើងជាលំដាប់។ យើងនៅតែទទួលបានការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលកសិកម្មពីអឺរ៉ុប»។
គួររំលឹកផងដែរនៅឆ្នាំ២០២០ សហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធEBA ប្រហែល ២០ភាគរយពីកម្ពុជា។ ការណ៍នេះមានន័យថាផលិតផលនាំចេញចម្បងរបស់កម្ពុជាមួយចំនួនមានដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ពេលនេះត្រូវជាប់កាតព្វកិច្ចពន្ធគយរបស់សហភាពអឺរ៉ុប។

យោងតាមរបាយការដដែលក្នុងឆមាសទី១នេះ សម្រាប់ទំនិញសំខាន់ៗនាំចេញទៅកាន់ EU រួមមាន៖ សម្លៀកបំពាក់ (+២១%); ស្បែកជើង (+១៨%); អង្គរ (+១៣%); សម្ភារធ្វើដំណើរនិងកាបូប(+១%); ទោចក្រយាន (+៣២%); គ្រឿងអេឡិចត្រូនិក (+៤៧%); វាយនភណ្ឌ (+៨%); គ្រឿងបន្លាស់កង់ (+២១៧%); ស្វាយ (+២០២%); ម្រេច (១១៦%); ត្តាកុងប្លាកេ (ទំនិញថ្មី); សំបកកង់រថយន្ត (+ជាង១ម៉ឹន%) (ស្មើនឹងជាង ២លានដុល្លារអាមេរិក); ខ្សែភ្លើងនិងបង្គំខ្សែភ្លើង (+១០៩%); ជ័រកៅស៊ូ (+២៩%); ស្វាយចន្ទី (+ ១៧ ១៦៧%); ផ្លែមៀន (+៧២ ៣៦៦%); ដំឡូងមី (+៥%); និងចេក +២៤% ។ល។ ដោយឡែក ការនាំចេញគ្រឿងបន្លាស់រថយន្ត (-៤,៤%) និងស្ករ (-៩៩,៧%)។
កាលពីឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សហភាពអឺរ៉ុបសម្រេចបានទឹកប្រាក់ជាង៥,៣២៩ ពាន់លានដុល្លារបានកើនឡើងជាង១៥ ភាគរយធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់សហភាពអឺរ៉ុប មានទំហំទឹកប្រាក់ ៤,៤១ ពាន់លានដុល្លារ កើនឡើងជាង២០ ភាគរយធៀបនឹងឆ្នាំ២០២៣ ខណៈការនាំចូលរបស់កម្ពុជាពីសហភាពអឺរ៉ុបជិត ៩១៨លានដុល្លារក្នុងឆ្នាំមុនថយចុះជាង៣ភាគរយ៕
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


