កីឡា
អ៊ូច ធារិទ្ធ សម្ដែងការសប្បាយចិត្តជាខ្លាំងនៅពេលឃើញកីឡាករចេះជួយគ្នាពេលមានរបួស
អ្នកលេងគុនខ្មែរ អ៊ូច ធារិទ្ធ សម្ដែងការសប្បាយរីករាយជាខ្លាំងនៅពេលដែលកីឡាករប្រដាល់គ្នាឯង សោម វិឆ័យ ចេះជួយគ្នានៅពេលមានរបួសក្នុងការប្រកួតនានាដូចជារូបខ្លួនបាក់ក្ដោងច្រមុះបែបនេះ។

អ៊ូច ធារិទ្ធ និង សោម វិឆ័យ
កីឡាករ អ៊ូច ធារិទ្ធ បានធ្វើវីដេអូជាមួយកីឡាករ សោម វិឆ័យ បង្ហាញភាពរីករាយជាខ្លាំងនៅពេលកីឡាកររួមអាជីពមួយនេះបានជួយឧបត្ថម្ភថវិកាជួយដល់ការព្យាបាលរបួសបាក់ក្ដោងច្រមុះអំឡុងពេលប្រកួតដណ្ដើមខ្សែក្រវាត់ ISKA ថ្មីៗនេះ។

កីឡាករ អ៊ូច ធារិទ្ធ
អ៊ូច ធារិទ្ធ បន្ថែមទៀតថា គ្មានអ្វីសប្បាយចិត្តជាងអ្នកប្រដាល់ដូចគ្នាចេះជួយឧបត្ថម្ភគ្នាបែបនេះទេ។ អ្នកប្រដាល់រូបនេះក៏ថ្លែងអំណរគុណដល់កីឡាករ សោម វិឆ័យ ដែលឧបត្ថម្ភថវិកាជួយដល់ការព្យាបាលរបួសបាក់ក្ដោងច្រមុះនៅពេលនេះ។

កីឡាករ អ៊ូច ធារិទ្ធ
បញ្ជាក់ដែរថា កីឡាករ អ៊ូច ធារិទ្ធ បានចាញ់ពិន្ទុវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ ISKA ជាមួយកីឡាករ គោរមៈ ច័ន្ទរាជ្យ កាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥។ រូបគេមានរបួសបាក់ក្ដោងច្រមុះនេះក្នុងការប្រកួតចុងក្រោយនេះតែម្ដង។ បច្ចុប្បន្ននេះ ធារិទ្ធ ក៏បានទទួលថវិកាឧបត្ថម្ភនានាពីសប្បុរសជន កីឡាករផង និងការចេញថ្លៃព្យាបាលពីលោក សំណប់ ទាំងស្រុងផងដែរ៕
អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២២ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ