ព័ត៌មានជាតិ
ជាង ៤០ ឆ្នាំ ស្រុកស្នួលផ្លាស់ប្តូរពីសមរភូមិប្រយុទ្ធមកជាកន្លែងមានការអភិវឌ្ឍន៍
ស្រុកស្នួល ជាស្រុកមួយក្នុងចំណោមស្រុក/ក្រុងទាំង៧ នៃខេត្តក្រចេះ ដែលស្ថិតនៅតំបន់បែកឦសាននៃប្រទេសកម្ពុជា។
ស្រុកស្នួល មានព្រំប្រទល់ខាងលិចជាប់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្រុកឆ្លូង ខេត្តក្រចេះ ខាងកើតជាប់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខាងជើងជាប់ស្រុកចិត្របុរី និងខាងត្បូងជាប់ស្រុកឡុកនិញ ខេត្តប៊ិញភឿក ប្រទេសវៀតណាម។
ស្រុកស្នួល មានឃុំរដ្ឋបាលចំនួន ៦ និងភូមិរដ្ឋបាលចំនួន ៤០ភូមិ និងមានផ្ទៃដីសរុបចំនួន ២៨១,៨២១ហ.ត មានចំនួនគ្រួសារសរុប ជាង ២០,៧៤៦គ្រួសារ និងប្រជាពលរដ្ឋសរុបជាង ៩២,៥៦៦នាក់។


លោក គង់ គីមនី អតីតជាអភិបាលស្រុកស្នួល និងបច្ចុប្បន្នជាអភិបាលរងខេត្តក្រចេះបានឲ្យដឹងថា តំបន់ស្រុកស្នួល ជាពិសេស នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួលនេះ កាលពីជាង ៤០ ឆ្នាំមុន គឺជាតំបន់សមរភូមិប្រយុទ្ធដ៏ក្ដៅរវាងវរៈយុទ្ធជនស្នេហាជាតិ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបង្កើតឡើងដោយសម្ដេចទាំងបី គឺសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាថ្ងៃ ២ធ្នូ ១៩៧៨ ជាមួយពួកខ្មែរក្រហម ដើម្បីរំដោះទឹកដីរហូតឈានដល់ការទទួលបានជ័យជនៈទូទាំង ប្រទេសនូវថ្ងៃទី ៧ មករា ១៩៧៩។
កត្តាដែលធ្វើអោយស្រុកស្នួល មានការរីកចម្រើនដល់សព្វថ្ងៃនេះ លោក គង់ គីមនី បានអះអាងថា គឺផ្ដើមចេញពីថ្ងៃ ២ធ្នូ ១៩៧៨ ទើបមានថ្ងៃ ៧ មករា ១៩៧៩ – ៧ មករា ២០២០ នាំឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោក គង់ គីមនី បន្តថា បើក្រឡេកមកមើលស្រុកស្នួលនាពេលបច្ចុប្បន្ននេះវិញ បានប្រែក្លាយពីតំបន់សមរភូមិក្តៅ មកជាតំបន់មានសុខសន្តិភាព និងការអភិវឌ្ឍ និងបានប្រែក្លាយទៅជាតំបន់សំណង់ទេសចរប្រវត្តិសាស្ត្រ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា (រណសិរ្ស ២ ធ្នូ) ដែលមានការទាក់ទាញដល់ភ្ញៀវទេសចរមកលេងកម្សាន្ត។

ស្រុកស្នួលមានសក្តានុពលសេដ្ឋកិច្ចចម្បងៗមួយចំនួន ពោលគឺមានក្រុមហ៊ុនមកបណ្តាក់ទុកវិនិយោគ ក្នុងនោះ ក្រុមហ៊ុនដាំដំណាំកសិ-ឧស្សាហកម្ម ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុនកែច្នៃថ្មម៉ាប។ មានផ្ទៃដីកសិកម្មសរុប ចំនួនជាង ៩៥,៤៤៦ហ.ត មានអំណោយផលខ្ពស់លើផ្នែក វិស័យកសិកម្ម ដោយប្រជាពលរដ្ឋ ប្រមាណជាង ៨០% ជាកសិកររស់នៅពឹងផ្អែកលើវិស័យ កសិកម្ម និងកសិ-ឧស្សាហកម្ម ដូចជា កៅស៊ូ អំពៅ ពោត សណ្តែក ដំឡូងមី ស្វាយចន្ទី និងម្រេច ជាដើម ។
ក្រៅពីវិស័យស្នូល ស្រុកស្នួល ក៏នៅមានច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងស្រែ និងច្រកទ្វេរភាគី ជ័យឃ្លាំង ជាប់ព្រំប្រទល់ប្រទេសវៀតណាម ដែលជាចរន្តសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរទំនិញទៅមករវាងប្រទេសទាំងពីរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


