ព័ត៌មានជាតិ
អ្នកជាប់ឃុំ១៩៨នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តស្វាយរៀង ទៅខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន
ដើម្បីរំដោះភាពចង្អៀតណែនក្នុងពន្ធនាគារ ទណ្ឌិតចំនួន១៩៨នាក់ត្រូវបានចេញពីពន្ធនាគារខេត្តស្វាយរៀង ទៅកាន់មណ្ឌលអប់រំ និងកែប្រែទី៣ ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

ការផ្ទេរទណ្ឌិតនេះធ្វើឡើង ដោយទទួលបានការអនុញ្ញាត ពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ និងដោយមានកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
ការផ្ទេរនេះ ធ្វើឡើងក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ធ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ ប្រកបដោយសុវត្ថិភាព។

សូមជម្រាបជូនបន្តិចថា មណ្ឌលអប់រំកែប្រែទី៣ គឺមណ្ឌលដែលទទួលអនុវត្តឃុំឃាំងជនជាប់ឃុំបុរសជាទណ្ឌិត ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ចាប់ពី ១៥ឆ្នាំ រហូតមួយជីវិត។
នៅទូទាំងពន្ធនាគារក្នុងប្រទេសកម្ពុជាមានអ្នកជាប់ឃុំជាង៥ម៉ឺននាក់ ដែលអ្នកជាប់ក្នុងពន្ធនាគារភាគច្រើនគឺជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ចំនួនអ្នកជាប់ឃុំជាង៥ ម៉ឺននាក់នេះ ត្រូវបានអ្នកនាំពាក្យពន្ធនាគាររអ៊ូថាជាចំនួនដ៏ច្រើន បណ្ដាលឱ្យមានភាពចង្អៀតណែនក្នុងពន្ធនាគារ បើទោះបីជាពង្រីកទំហំពន្ធនាគារក៏ដោយ ក៏នៅតែមានជនជាប់ឃុំកើនឡើងបន្ថែមជានិច្ច។

ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ សមត្ថកិច្ច បានបញ្ជូនអ្នកទណ្ឌិត ចេញពីពន្ធនាគារមួយទៅកាន់ពន្ធនាគារមួយទៀត ដើម្បីបន្តឃុំខ្លួន តួយ៉ាងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ទណ្ឌិតចំនួន៣៣នាក់ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារ ផ្ទេរចេញពីពន្ធនាគារខេត្តព្រះសីហនុទៅកាន់មណ្ឌលអប់រំកែប្រែទី៣។
ចំណែកកាលពីថ្ងៃទី ២៣ ខែតុលា ទណ្ឌិតចំនួន ១៩៩នាក់ ត្រូវបានផ្ទេរចេញ ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីឃុំខ្លួនបន្ត។

ជាមួយគ្នា កាលពីថ្ងៃទី១៤ ខែតុលា ទណ្ឌិតចំនួន៤៤នាក់ ត្រូវបានផ្ទេរដឹកចេញពីពន្ធនាគារខេត្តកណ្ដាលទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ដែលស្ថិតនៅក្នុងទីតាំងខេត្តពោធិ៍សាត់។ កាលពីថ្ងៃទី១២ ខែកញ្ញា អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានផ្ទេរទណ្ឌិតចំនួន១៩៧នាក់ ពីពន្ធនាគារខេត្តកណ្តាល ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តពោធិ៍សាត់៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


