ព័ត៌មានជាតិ
១១ ខែ ឆ្នាំនេះ អគ្គិភ័យកើតឡើងជាង ៧៦០ លើក ស្លាប់-របួសមនុស្សជាង ៧០ នាក់
រយៈពេល ១១ ខែ ឆ្នាំ ២០២៤ នេះ គ្រោះអគ្គិភ័យបានកើតឡើងជាង ៧៦០ លើក នៅទូទាំងប្រទេស បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសជាង ៧០ នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញកើតឡើងច្រើនជាងគេ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ គ្រោះអគ្គិភ័យបានកើតឡើង ៧៦៥ លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១៦ នាក់ និងរងរបួសចំនួន ៥៨ នាក់ ឆេះផ្ទះ ៧៨៥ ខ្នង តូបផ្សារ ២៦៥ តូប ឃ្លាំងទំនិញ ២៤ កន្លែង រោងចក្រសិប្បកម្ម ២៥ កន្លែង និងអគាររដ្ឋបាល ២២ កន្លែង។

លោកបានបន្តថា ក្នុងចំណោម ៧៦៥ លើក ក្នុងនោះ នៅរាជធានីភ្នំពេញកើតឡើងច្រើនជាងគេមានចំនួន ១៤១ លើក បណ្តាលឲ្យឆេះផ្ទះ ១៥៧ ខ្នង តូបផ្សារ ២៣ តូប ឃ្លាំងទំនិញ ១៣ កន្លែង រោងចក្រសិប្បកម្ម ៩ កន្លែង អគាររដ្ឋបាល ៤ កន្លែង ស្លាប់មនុស្ស ៣ នាក់ និងរបួស ១១ នាក់។

ក្រៅពីនេះខេត្តកណ្តាលកើតឡើង ២៧ លើក ឆេះផ្ទះ ២៦ ខ្នង តូបផ្សារ ៦ ឃ្លាំងទំនិញ ៣ រោងចក្រសិប្បកម្ម ៥ ស្លាប់ ១ នាក់ និងរបួស ៤ នាក់។ ខេត្តតាកែវកើតឡើង ២៣ លើក ឆេះផ្ទះ ២៩ ខ្នង អគាររដ្ឋបាល ១ កន្លែង និងស្លាប់ ១ នាក់។ ខេត្តស្វាយរៀងកើតឡើង ១៩ លើក ឆេះផ្ទះ ១៧ ខ្នង តូបផ្សារ ១ និងស្លាប់មនុស្ស ២ នាក់។ ខេត្តកំពង់ស្ពឺកើតឡើង ៣៦ លើក ឆេះផ្ទះ ៣៣ ខ្នង តូបផ្សារ ២២ ឃ្លាំងទំនិញ ១ កន្លែង រោងចក្រសិប្បកម្ម ១ កន្លែង និងរបួស ៤ នាក់។ ខេត្តព្រៃវែងកើតឡើង ៣៧ លើក ឆេះផ្ទះ ៣៤ ខ្នង តូបផ្សារ ២ អគាររដ្ឋបាល ១ កន្លែង និងរបួស ៤ នាក់។ ខេត្តរតនគីរីកើតឡើង ១៦ លើក ឆេះផ្ទះ ១៩ ខ្នង ឃ្លាំងទំនិញ ១ កន្លែង និងរោងចក្រសិប្បកម្ម ១ កន្លែង។ ខេត្តមណ្ឌលគីរីកើតឡើង ៨ លើក ឆេះផ្ទះ ១០ ខ្នង និងតូប ១។ ខេត្តស្ទឹងត្រែងកើតឡើង ១៥ លើក ឆេះផ្ទះ ៣៨ ខ្នង តូប ១៤ និងស្លាប់ ១។ ខេត្តក្រចេះកើតឡើង ៣២ លើក ឆេះផ្ទះ ៣៨ ខ្នង និងស្លាប់ ១ នាក់។ ខេត្តកំពង់ចាមកើតឡើង ២៨ លើក ឆេះផ្ទះ ៣៣ ខ្នង និងរបួស ១ នាក់។ ខេត្តកំពង់ធំកើតឡើង ២៨ លើក ឆេះផ្ទះ ២៧ ខ្នង តូប ៦ ស្លាប់ ១ នាក់ និងរបួស ២ នាក់។ ខេត្តកំពង់ឆ្នាំងកើតឡើង ១៩ លើក ឆេះផ្ទះ ១៨ ខ្នង និងរោងចក្រសិប្បកម្ម ១ កន្លែង។ ខេត្តពោធិ៍សាត់កើតឡើង ៩ លើក ឆេះផ្ទះ ១១ ខ្នង តូប ៣ ឃ្លាំងទំនិញ ១ កន្លែង និងរបួស ១ នាក់។ ខេត្តបាត់ដំបងកើតឡើង ៨១ លើក ឆេះផ្ទះ ៦៤ ខ្នង តូប ១៤៣ ឃ្លាំងទំនិញ ៣ កន្លែង រោងចក្រសិប្បកម្ម ៣ កន្លែង ស្លាប់ ១ នាក់ និងរបួស ២ នាក់។ ខេត្តសៀមរាបកើតឡើង ៥០ លើក ឆេះផ្ទះ ៤៣ ខ្នង តូប ៦ រោងចក្រសិប្បកម្ម ១ កន្លែង អគាររដ្ឋបាល ៥ ស្លាប់ ៣ នាក់ និងរបួស ៦ នាក់។ ខេត្តបន្ទាយមានជ័យកើតឡើង ៤៥ លើក ឆេះផ្ទះ ៥៨ ខ្នង តូប ១ អគាររដ្ឋបាល ២ កន្លែង និងរបួស ៥ នាក់។ ខេត្តឧត្តរមានជ័យកើតឡើង ២៣ លើក ឆេះផ្ទះ ២០ ខ្នង តូប ២ អគាររដ្ឋបាល ២ កន្លែង និងរបួស ១ នាក់។ ខេត្តព្រះវិហារកើតឡើង ១៩ លើក ឆេះផ្ទះ ២៣ ខ្នង រោងចក្រសិប្បកម្ម ១ កន្លែង អគាររដ្ឋបាល ២ កន្លែង ស្លាប់ ១ និងរបួស ៦ នាក់។ ខេត្តកោះកុងកើតឡើង ១១ លើក ឆេះផ្ទះ ១៨ ខ្នង តូប ១ និងអគាររដ្ឋបាល ១ កន្លែង។ ខេត្តព្រះសីហនុកើតឡើង ៣២ លើក ឆេះផ្ទះ ៣៥ ខ្នង តូប ២១ ឃ្លាំងទំនិញ ១ កន្លែង រោងចក្រសិប្បកម្ម ១ កន្លែង អគាររដ្ឋបាល ១ កន្លែង និងរបួស ៤ នាក់។ ខេត្តកំពតកើតឡើង ១៦ លើក ឆេះផ្ទះ ៨ ខ្នង និងអគាររដ្ឋបាល ១ កន្លែង។ ខេត្តកែបកើតឡើង ៨ លើក ឆេះផ្ទះ ២ ខ្នង។ ខេត្តប៉ៃលិនកើតឡើង ៩ លើក ឆេះផ្ទះ ៥ ខ្នង និងខេត្តត្បូងឃ្មុំកើតឡើង ៣៣ លើក ឆេះផ្ទះ ៤៣ ខ្នង តូប ១៣ ឃ្លាំងទំនិញ ២ កន្លែង រោងចក្រសិប្បកម្ម ១ កន្លែង អគាររដ្ឋបាល ២ កន្លែង និងរបួស ៧ នាក់។
របាយការណ៍ដដែលបានបន្តថា ចំណែកគ្រោះរន្ទះបាញ់បានកើតឡើងចំនួន ១២៥ លើក នៅខេត្តចំនួន ២៣ លើកលែងរាជធានីភ្នំពេញ និងខេត្ត បណ្ដាលឲ្យខូចខាតផ្ទះសម្បែងចំនួន ៣១ ខ្នង ស្លាប់មនុស្ស ៦៨ នាក់ របួស ៥៥ នាក់ និងងាប់គោក្របី ៣៥ ក្បាល និងខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២៩២ លើក បណ្ដាលឲ្យរលំផ្ទះចំនួន ៥៤៦ ខ្នង របើកដំបូលផ្ទះ ៤ ១៨៤ ខ្នង របើកដំបូលសាលារៀន ៥១ ខ្នង តូបផ្សារ ៣៩ តូបអគាររដ្ឋបាល ២៣ កន្លែង ស្លាប់មនុស្ស ៧ នាក់ និងរបួស ៣៩ នាក់ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ ដូចគ្នា៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល