ព័ត៌មានជាតិ
អាណាព្យាបាលសិស្សបឋមសិក្សាទួលកី ប្រមាណ ១៥០ នាក់ ព្រួយបារម្ភ ខណៈសាលាខ្វះគ្រូបង្រៀន
អាណាព្យាបាលសិស្សសាលាបឋមសិក្សាទួលកី ប្រមាណ ១៥០ នាក់ បានមកប្រមូលផ្តុំគ្នា ក្នុងបរិវេណសាលា ដោយសម្ដែងការព្រួយបារម្ភ ខណៈសាលាកំពុងខ្វះខាតគ្រូបង្រៀន និងស្នើសុំលោកនាយកសាលា បំពេញបន្ថែមគ្រូបង្រៀនចំនួន ២ នាក់ ដែលបានឈប់ព្រោះគ្មានប្រាក់ឧបត្ថម្ភ រយៈពេល ៣ ខែ ចុងក្រោយនេះ។

ការប្រមូលផ្ដុំគ្នានេះ នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាទួលកី តាមបណ្ដោយផ្លូវជាតិលេខ ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

អាណាព្យាបាលសិស្ស បានលើកឡើងថា ពួកគាត់នាំគ្នាមកនេះ ដោយសារព្រួយបារម្ភខ្វះខាតគ្រូបង្រៀន និងស្នើឲ្យលោកនាយកសាលា បំពេញបន្ថែមគ្រូបង្រៀន ២ នាក់មកវិញ ដោយគ្រូបង្រៀនស្ម័គ្រចិត្តចំនួន ២ នាក់នោះបានសម្រេចឈប់ដោយគ្មានប្រាក់ឧបត្ថម្ភរយៈពេល ៣ ខែចុងក្រោយនេះ។

ពួកគាត់បានបន្តថា កន្លងមកប្រាប់ឧបត្ថម្ភនេះ ពួកគាត់ក៏បានចូលរួមចំណែកតាមរយៈសាលាបានមួយចំនួនផងដែរ ដើម្បីឲ្យកូនៗរបស់ពួកគាត់បានបន្តការរៀនសូត្រ។

ក្រុមអាណាព្យាបាលដដែល បានសម្តែងក្តីបារម្ភ ថា រយៈពេល ២ ទៅ ៣ ថ្ងៃនេះ ពេលសាលាខ្វះគ្រូបង្រៀន ហើយសាលារកគ្រូមកបង្រៀនមិនទាន់បាន សាលាបែរជាយកសិស្សទៅដាក់ក្នុងបន្ទប់ថ្នាក់តែមួយ រហូតសិស្សទៅដល់ជិត ១០០ នាក់។ ពួកគាត់ បារម្ភខ្លាចកូនៗ របស់ពួកគាត់មានអាការខ្យល់ចាប់។

ដោយឡែកបើតាមប្រភពពីគ្រូៗ បង្រៀន ក្នុងសាលា បានឲ្យដឹងថា ចំពោះករណីនេះ គ្រូបង្រៀនដែលឈប់នោះ គឺជាគ្រូមកបង្រៀនដោយស្ម័គ្រចិត្តរយៈពេល ៣ ឆ្នាំ ដោយឆ្នាំទី ១ ប្រាក់ឧបត្ថម្ភជាបន្ទុករបស់សាលា បានចំនួន ៥០ ម៉ឺនរៀល ក្នុង ១ ខែ។ ចំណែកចូលឆ្នាំទី ២ និង ទី ៣ នេះ សាលាមានការខ្វះខាត ក៏មានការចូលរួមឧបត្ថម្ភខ្លះពីអាណាព្យាបាលសិស្ស រហូតមកដល់ខែវិច្ឆិកា និងខែធ្នូ ចុងឆ្នាំ ២០២៤ និង ខែមករា ដើមឆ្នាំ ២០២៥ ខាងសាលា និងអាណាព្យាបាល ពុំមានប្រាក់ឧបត្ថម្ភ ទើបគ្រូស្ម័គ្រចិត្ត ២ នាក់នេះ បានសម្រេចចិត្តឈប់តែម្ដង។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក៏បានបញ្ជាក់ឲ្យដឹងដែរថា ចំពោះករណីនេះ ដោយសារសិស្សឆ្នាំនេះមានកំណើន ហើយឆ្នាំនេះមានលោកគ្រូ អ្នកគ្រូ ចូលនិវត្តន៍ ជាហេតុធ្វើឲ្យមានការខ្វះខាតគ្រូ ប៉ុន្តែការងារនេះត្រូវបានដោះស្រាយបញ្ចប់ ដោយបានរក្សាទុកលោកគ្រូអ្នកគ្រូ ដែលត្រូវចូលនិវត្តន៍ឲ្យបន្តបង្រៀនសិន ដោយរក្សាបៀវត្សដដែល រង់ចាំក្រសួងផ្ដល់គ្រូមកបន្ថែម។

ពាក់ព័ន្ធនឹងការប្រមូលផ្ដុំរបស់អាណាព្យាបាលសិស្ស នៃសាលាបឋមសិក្សាទួលកីខាងលើ ខាងអាជ្ញាធរមូលដ្ឋានដោយមានលោកចៅសង្កាត់ លោកមេប៉ុស្តិ៍ រដ្ឋបាលសង្កាត់ទួលកី និងលោកអភិបាលរងខណ្ឌកំបូល បានចុះទៅធ្វើការសម្របសម្រួល ដោយលោកនាយកសាលាបានយល់ព្រមស្នើទៅក្រសួងអប់រំ យុវជន និងកីឡា បន្ថែមគ្រូបង្រៀនតាមសំណូមពររបស់អាណាព្យាបាលសិស្សផងដែរ៕
អត្ថបទ ៖ សំណាង







-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១០ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


