ព័ត៌មានជាតិ
ពិធីដង្ហែរូបសំណាករំឭកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជួន ណាត និង ក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី ១៤ មានអ្នកចូលរួមច្រើនកុះករ
កាលពីព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ នេះ វត្តរាជបូណ៌ ក្រុងសៀមរាប បានរៀបចំដង្ហែព្រះត្រៃរតន៍ ក្នុងឱកាសប្រារព្ធទិវាបុណ្យរំឭកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណា ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី ១៤ នៅតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដោយមានការនិមន្តចូលរួមពីមន្ត្រីសង្ឃខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនអង្គ/នាក់។

សូមរំលឹកថា សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ជាព្រះមហាវីរបព្វជិតដ៏ឆ្នើមដែលបានបូជាអ្វីៗ ដើម្បីជាតិ សាសនា ដែលប្រវត្តិសាស្ត្រទទួលស្គាល់ថា ជាព្រះបិតាអក្សរសាស្ត្រជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានចំណាយពេលវេលា ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីសេចក្តីសុខ សេចក្តីចម្រើនក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រទាំងមូល។

ទិវារំឭកព្រះឧបការគុណនាពេលនេះ ជាការបណ្ដុះគំនិតដល់ប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃ ឱ្យបានដឹងនូវសកម្មភាពរបស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបីដកខ្មែរ ដែលប្រជាពលរដ្ឋខ្មែរចាត់ទុកព្រះអង្គថាជាវីរបុរសដ៏អស្ចារ្យ ដោយព្រះអង្គបានលះបង់កម្លាំងកាយចិត្ត និងប្រើពេលប្រមាណ ៤០ ឆ្នាំ ក្នុងបេសកកម្មរៀបចំគម្ពីរព្រះត្រៃបិដកខ្មែរ ១១០ ភាគ តាំងពីឆ្នាំ ១៩៣០ រហូតដល់ឆ្នាំ ១៩៦៨ ទើបសម្រេចបានចប់សព្វគ្រប់ នូវគម្ពីរដ៏ពិសិដ្ឋ ដែលមានគុណតម្លៃមិនអាចកាត់ថ្លៃបាន និងមានលក្ខណៈពិសេសជាងបណ្តាប្រទេស ដែលគោរពព្រះពុទ្ធសាសនាដទៃទៀត លើពិភពលោកទាំងអស់។ លក្ខណៈពិសេសនោះ គឺប្រទេសទាំងនោះ មានត្រឹមភាសាជាតិរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រទេសកម្ពុជា លោកអ្នកប្រាជ្ញខ្មែរបានរៀបចំឱ្យមានទាំងភាសាដើម គឺមគធភាសា ឬភាសាបាលី និងភាសាខ្មែរ៕
អត្ថបទ ៖ គឿនវេត




-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៧ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


