ព័ត៌មានជាតិ
ស្វាយខ្ទិះតៃវ៉ាន់ ដាំលក្ខណៈគ្រួសារ កំពុងត្រូវប៉ាន់លើទីផ្សារ
ស្វាយខ្ទិះតៃវ៉ាន់ ដែលកន្លងមកប្រជាពលរដ្ឋខ្មែរ មិនដែលបានស្គាល់ និង កម្របានឃើញសោះនោះ ឥឡូវបានឃើញចេញជារូបរាងនៅលើដីចំការក្នុងខេត្តបាត់ដំបងហើយ ដោយសារតែផ្លែស្វាយប្រភេទនេះ មានទំហំធំ អាចញ៉ាំចាស់ក៏បាន ទុំក៏បាន ដែលមើលទៅទំនងមែនទែន។

អ្នកស្រី ម៉ន សុរិយា រស់នៅឃុំកន្តឺ ស្រុកបាណន់ ខេត្តបាត់ដំបង តាមបណ្ដោយដងស្ទឹងសង្កែ ត្រើយខាងលិច បានរៀបរាប់ថា ដីចម្ការរបស់អ្នកស្រី គឺស្ថិតនៅជាប់នឹងដងផ្លូវតែម្ដង ដោយអ្នកស្រីបានដាក់ដាំដើមស្វាយខ្ទិះតៃវ៉ាន់នេះ ជាច្រើនដើម តែឮគេថា ពូជស្វាយនេះធំៗល្អនិងមានឱជារសឆ្ងាញ់ថែមទៀតផង ដែលទើបតែកន្លងទៅប៉ុន្មានឆ្នាំមកនេះ ស្រាប់តែដើមស្វាយខ្ទិះតៃវ៉ាន់ចាប់ផ្ដើមចេញផ្កានិងមានផ្លែជាលើកទីមួយ ដែលមើលទៅគួរឱ្យស្រឡាញ់ពេញចិត្ត។
អ្នកស្រីបានបន្តថា កាលពីដំបូងដែលស្វាយនៅចាស់ គឺអាចញ៉ាំបានហើយដោយរសជាតិផ្អែមទៀតផង ប៉ុន្តែដោយសារតែលើកដំបូងមើលទៅ។ គួរឱ្យស្រឡាញ់ទើបអ្នកស្រីទុកឱ្យនៅទុំដើមមួយចំនួនផងដែរ ដើម្បីទុកគ្រាន់មើលលេង ប៉ុន្តែដោយសារមានអ្នកភូមិនិងអ្នករកស៊ីផ្លែឈើចេះតែមកទទូចអង្វរសុំចែក និង សុំទិញ ដើម្បីយកទៅញ៉ាំនិងយកទៅលក់បន្ត ទើបអ្នកស្រីមិនចាប់ផ្ដើមបេះលក់ជាហូរហែតែម្ដង។

អ្នកស្រីបានសង្កត់ធ្ងន់ថា ការលក់ដំបូងគឺអ្នកស្រីលក់បានពីចន្លោះ ៤ ពាន់ ទៅ ៦ ពាន់រៀលក្នុងមួយគីឡូក្រាម ដោយសារតែផ្លែស្វាយនេះក្នុងមួយផ្លែមានទម្ងន់ ចន្លោះពីមួយគីឡូក្រាមទៅមួយគីឡូកន្លះ ដូច្នេះហើយគឺមានន័យថា ក្នុងផ្លែស្វាយមួយផ្លែអ្នកស្រីអាចលក់បានចន្លោះពី ៤ ពាន់ ទៅ ៦ ពាន់រៀល ដោយឡែកសម្រាប់អ្នកលើកយកទៅលក់បន្ត គឺអាចបានលើសពីនេះបន្ថែមទៀត។

បច្ចុប្បន្នផ្លែស្វាយខ្ទិះតៃវ៉ាន់នេះ គឺរៀងស្បើយបន្តិចហើយ ដោយសារតែប្លែកចាស់ក៏មានអ្នកសុំទិញដែរដោយសារតែវាខ្ទិះឆ្ងាញ់ ដូច្នេះហើយបានជាផ្លែស្វាយនៅសល់លើដើមបន្តិចបន្តួចប៉ុណ្ណោះ ដោយអ្នកស្រីមើលឃើញថា ទីផ្សារល្អដូច្នេះអ្នកស្រីអាចនឹងបន្តបំបែកដើមស្វាយនេះឱ្យបានច្រើនជាងនេះបន្តិចជាជាងដីនៅទំនេរ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង