Connect with us

សេដ្ឋកិច្ច

​កម្ពុជា​រកចំណូល​បាន ​១១៥ ​លានដុល្លារ ​ពីការ​នាំចេញស្វាយ​

បានផុស

នៅ

កម្ពុជារកចំណូលបានចំនួនជាង​ ១១៥ ​លានដុល្លារ ​ពីការនាំចេញផ្លែស្វាយស្រស់ ​នៅក្នុងរយៈពេល ​១០ ខែ ឆ្នាំ ២០២៥ ​ធ្លាក់ចុះ ១,៦៣% ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុនដែលមានទំហំទឹកប្រាក់ ១១៧ ​លានដុល្លារ។​ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​បានថយចុះ​ ដោយ​សារ​រោងចក្រដំណាប់ស្វាយ​ក្នុងស្រុក​បានប្រមូលទិញផ្លែស្វាយស្រស់​មកកែច្នៃ​ជាដំ​ណាប់​ស្វាយ​ដើម្បីនាំចេញ​ទៅទីផ្សារ​ក្រៅប្រទេស​។​

​លោក ច័ន្ទ សុផល ​នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលសិក្សាគោលនយោបាយមានប្រសាសន៍ថា​ ផលិត​កម្មស្វាយ​នៅកម្ពុជា ​មានលើសតម្រូវការប្រមាណ ១០ ដង ក្នុង​មួយឆ្នាំ ខណៈ​​អ្នក​សល់​ដីធំៗ​ជា​ច្រើន ​តែង​តែ​ដាំស្វាយ​កែវរមៀត​។

​លោក ច័ន្ទ សុផល ​លើកឡើង​ថា៖ «ស្វាយនៅកម្ពុជាលើសតម្រូវការអន្តរជាតិ ១០ ដង ​ដូចតម្រូវ​ការ​គេប្រមាណ ៣០ ​ម៉ឺនតោន ក្នុងមួយ​ឆ្នាំ យើងមានសឹងតែ ​៣ លានតោន ​មកពី​ដីធំៗមួយចំនួន​ដែល​គេមាន គេមិនដឹងធ្វើអី ចេះតែដាំស្វាយទៅ ស្វាយកែវរមៀតហ្នឹងចេះតែដាំ ចាប់ដើមរដូវវស្សា​ដាំមិន​បាច់ស្រោចទឹកទេ»៕

អត្ថបទ៖ ឡេង​ ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម