ព័ត៌មានជាតិ
ផ្លែស្វាយខៀវសាវ៉ើយ លក់បានតម្លៃខ្ពស់នៅលើទីផ្សារ
ផ្លែស្វាយខៀវសាវ៉ើយ គឺជាប្រភេទស្វាយម្យ៉ាងដែលមានពណ៌ខៀវទោះបីជាស្វាយនោះខ្ចី ឬទុំក៏ដោយ។ ដោយឡែកសម្រាប់រសជាតិ គឺផ្អែមស្រួយតាំងពីផ្លែខ្ចីរហូតដល់ចាស់ ដោយគ្មានជាតិជូរបន្តិចណាឡើយ ដែលពូជស្វាយនេះ គឺប្រជាកសិករខ្មែរនាំយកមកដាំនៅក្នុងប្រទេសកម្ពុជាបានយ៉ាងល្អប្រសើរ។

មួយរយៈនេះគេសង្កេតឃើញថា ទាំងប្រភេទស្វាយកែវ ប្រភេទស្វាយកែវល្មៀត ប្រភេទស្វាយខ្ទិះ និងប្រភេទស្វាយខៀវសាវ៉ើយ កំពុងរត់ប្រដេញគ្នានៅលើទីផ្សារ ដោយសារតែពេលនេះគឺជារដូវប្រមូលផលស្វាយ ដូច្នេះស្ទើរតែគ្រប់ប្រភេទស្វាយទាំងអស់ត្រូវបានប្រជាកសិករបេះយកមកលក់ព្រោងព្រាតពេញទីផ្សារ។

អ្នកស្រី រស់ រមនា ជាអាជីវករលក់ផ្លែឈើក្នុងផ្សារ នាក្រុងបាត់ដំបង បានរៀបរាប់ថា ប្រភេទស្វាយ ខៀវសាវ៉ើយនេះ ភាគច្រើនគឺប្រជាកសិករដាំនៅភូមិរាំងកេសី និងភូមិរាំងក្រោល ស្ថិតក្នុងឃុំរាំងកេសី ស្រុកសង្កែ ដែលនៅទីនោះមានប្រជាកសិករដាំច្រើន ហើយនៅពេលនេះដែរគឺជារដូវប្រមូលផលព្រោះស្វាយខៀវសាវ៉ើយនេះដល់ពេលចាស់ល្មមបេះ ហើយប្រភេទស្វាយនេះនៅពេលចាស់ គឺផ្អែមស្រួយឆ្ងាញ់មិនចាញ់ស្វាយពីប្រទេសជិតខាងឡើយ។

អ្នកស្រីបានបន្តថា សព្វថ្ងៃសម្រាប់ផ្លែស្វាយខៀវសាវ៉ើយដែលអ្នកស្រីលើកពីឈ្មួញកណ្ដាលយកមកលក់នៅលើទីផ្សារក្នុងក្រុងបាត់ដំបង គឺតម្លៃមានពីរប្រភេទដោយប្រភេទទី១ សម្រាប់ស្វាយដែលមានទំហំធំ (៣ផ្លែស្មើមួយគីឡូក្រាម) តម្លៃ ១១.០០០ រៀល ដោយឡែកប្រភេទទី២ ដែលផ្លែស្វាយមានទំហំ (៤ផ្លែស្មើមួយគីឡូក្រាម) គឺបានតម្លៃ ១០.០០០រៀលប៉ុណ្ណោះ ដែលប្រជាពលរដ្ឋភាគច្រើននិយមចូលចិត្តផ្លែស្វាយដែលមានទំហំធំ ព្រោះវាឆ្ងាញ់ ហើយបច្ចុប្បន្នឱ្យតែមានផ្លែស្វាយនេះគឺលក់ដាច់ខ្លាំង សម្បូរអ្នកនិយមចូលចិត្តទិញយកទៅពិសារណាស់ ដោយអ្នកស្រីសង្ឃឹមថា តទៅមុខពូជស្វាយខៀវសាវ៉ើយប្រាកដជាមានអ្នកបំបែកយកទៅដាំតាមចំការធំៗជាក់ជាមិនខាន៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


