Connect with us

សេដ្ឋកិច្ច

ការនាំចេញស្វាយស្រស់កម្ពុជាធ្លាក់ចុះ តែកើនផលិកម្មស្វាយកែច្នៃជិត ២០%

បានផុស

នៅ

នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ ការនាំចេញផ្លែស្វាយស្រស់សម្រេចបានចំនួន ១៧៦ ៩០៩ តោន ធ្លាក់ចុះ ៧,១៤% ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចេញ​ដំណាប់ស្វាយ​កើន​ឡើង​ជិត ២០%។ នេះបើយោងតាម​អគ្គនាយកដ្ឋានកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ឱ្យដឹងថា ការនាំចេញ​ផ្លែ​ស្វាយ​​​ស្រស់ថយចុះ ដោយ​សាររោងចក្រដំណាប់ស្វាយក្នុងស្រុក បានប្រមូលទិញផ្លែស្វាយស្រស់ មក​កែ​ច្នៃជាដំណាប់ស្វាយ ដើម្បីនាំចេញ​ទៅក្រៅប្រទេស។

លោក ងិន ឆាយ បន្ថែមថា ការនាំ​ចេញ​ដំណាប់ស្វាយមានការកើនឡើង ១៩,២៦% នៅក្នុង​ឆមាស​ទី១ ឆ្នាំ ២០២៥ ធៀបនឹងរយពេលដូចគ្នានៅឆ្នាំ ២០២៤។

ទោះយ៉ាងណា កាលពីចុងខែមេសា ឆ្នាំ ២០២៥ តម្លៃស្វាយកែវ​រមៀតបានធ្លាក់ចុះយ៉ាងគំហុកដល់ ១៥០ រៀល ក្នុងមួយគីឡូក្រាម ហើយ​សឹងតែគ្មានឈ្មួញទិញ។

អ្នកស្រី ឈឺន សាវ័ន រស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងបានប្រាប់ថា ស្វាយ​របស់អ្នកស្រីចោលពេញចម្ការ ដោយមិនបានប្រមូលផល​សោះឡើយ ដោយសារតែគ្មានទីផ្សារ ហើយក៏គ្មានឈ្មួញណាម្នាក់ចុះទិញទាល់​តែសោះ ហើយបើមានអ្នកទិញគឺសំរិតសំរាងយកស្វាយល្អហើយបានតម្លៃ ១៥០ រៀល ក្នុងមួយគីឡូក្រាម។

​នៅឆមាសទី១ ឆ្នាំ ២០២៥ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានបានជាង ៧,៨៣ លានតោន (៧ ៨៣៣ ១០១)​ កើនឡើងជិត ១,៧ លានតោន ស្មើនឹង ២៧,៦៦% ធៀបនឹងរយៈ​ពេល​ដូច​គ្នា កាលពីឆ្នាំ ២០២៤ ក្នុងនោះផលិត​ផលក្រៅពីស្រូវ-អង្ករ ចំនួនជាង ៤,២ លានតោន ស្រូវ​ចំនួន​ជាង ៣,១៧ លានតោន និងអង្ករជាង ៣៨ ម៉ឺនតោន ទៅកាន់ ៧៨ ប្រទេស។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បង្ហាញថា គិតចាប់ពីខែមករា ដល់​ខែ​មិថុនា ឆ្នាំ ២០២៥ ទឹកប្រាក់​ទទួលបានពីការនាំចេញកសិផលសម្រេចបានប្រមាណ ២,៨៧ ពាន់​លា​នដុល្លារ ក្នុងនោះទឹកប្រាក់នាំចេញស្រូវ-អង្ករចំនួនជាង ១,៩២ ពាន់លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម