សេដ្ឋកិច្ច
ខេត្តបាត់ដំបង ប្រមូលផលផ្លែស្វាយបានសរុបជាង ៣៥ ម៉ឺនតោនក្នុងឆ្នាំ២០២៥
រយៈពេលពេញ ១ ឆ្នាំ នៃឆ្នាំ២០២៥ ខេត្តបាត់បង ប្រមូលផលផ្លែស្វាយបានសរុបជាង ៣៥ ម៉ឺនតោន (៣៥២,១៦៧ តោន) ចំនួននេះ មានការកើនការកើនឡើងបន្តិចបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ស្តី «តារាងស្ថិតិដំណាំឧស្សាហកម្ម និងសាវប្បកម្ម រយៈពេលវែង ប្រចាំមឆ្នាំ២០២៥» បានគូសបញ្ជាក់ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ ខេត្តបាត់ដំបងមានផ្ទៃដីដាំដុះផ្លែស្វាយសរុបជាង ១៦ ពាន់ហិតា ( ១៦,០៧៩ ហិតា) ក្នុងនោះផ្ទៃដីប្រមូលផលមានជាង ១៤ ពាន់ហិតា (១៤,៤៦៣ ហិតា) ។
ជាមួយគ្នានោះដែរ ទទួលបានទិន្នផលជាង ២៤ តោន/ហិតា (២៤.៣៥០តោន/ហិតា) និងបរិមាណផលសរុបជាង ៣៥ ម៉ឺនតោន (៣៥២,១៦៧ តោន) តួរលេខនេះមានការកើនឡើងជាង ៦០០ តោន បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

ទន្ទឹមនេះ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កម្ពុជារកចំណូលបានចំនួនជាង ១១៥ លានដុល្លារ ពីការនាំចេញផ្លែស្វាយស្រស់ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ធ្លាក់ចុះ ១,៦៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានទំហំទឹកប្រាក់ ១១៧ លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


